Category: សន្តិសុខសង្គម

អាវុធហត្ថស្រុកភ្នំស្រួច បង្ក្រាបករណីចោរកម្មលួចទ្រព្យសម្បត្តិ (លួចលុយចំនួន ១១.៨០០ដុល្លារ និងលុយខ្មែរ ៤០០.០០០រៀល) នៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានអន្តរាគមន៍ករណីចោរកម្ម លួចទ្រពសម្បត្តិ (លួចលុយ) នឹងឃាត់ខ្លួនជនសង្ស័យ ០១នាក់។ នៅវេលាម៉ោង​០៧:៣០នាទីថ្ងៃទី១៩ ខែកុម្ភៈ​​ ឆ្នាំ​២០២៦​ មានប្រជាពលរដ្ឋ​ ឈ្មោះ​ យឹម កំសត់ ភេទ​ស្រី អាយុ​…

ចោរស្រីដៃឆើត ឃើញគេទុកម៉ូតូចោលភ្លេចដកកូនសោចេញព្រោះម្ចាស់ជាប់លេងបាល់ ក៏លួចយកទៅបាត់ ពេលនេះត្រូវឃាត់ខ្លួន

(កំពង់ស្ពឺ) ៖​ នៅចំណុចតារាងបាល់ទះ​ភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណី​ចោរកម្មបាត់ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ​១២​៥ ផ្លាកលេ​ខ ស្ទឹងត្រែង ​1A-7028 មូលហេតុ​​ទុកម៉ូតូក្បែរតារាងបាល់ទះដោយម្ចា​ស់​ជាប់ដៃលេងបាល់ភ្លេចដកកូនសោ​ចេញពីម៉ូតូ​។ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេ​នី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងការណែនាំពីលោកស្នងការរងផែនការងារនគរបា​ល​ព្រហ្មទណ្ឌខេត្ដ​ កម្លាំងអធិការដ្ឋាននគរ​បាលស្រុកគងពិ​សី…

សមត្ថកិច្ចស្រុកថ្មគោល ឃាត់ខ្លួនមុខសញ្ញាម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតកាប់យកម៉ូតូ)

(បាត់ដំបង) ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ២០៖៤៨នាទី នៅចំណុចក្រុមទី១៣ ភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតកាប់យកម៉ូតូ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន ០៦នាក់ ជិះម៉ូតូ ០២គ្រឿង…

ចាប់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពចូលប្លន់ វាយទូរយកគ្រឿងអលង្ការបាន ៣ខ្សែ ក្នុងផ្សារលើធំថ្មីខេត្តសៀមរាប ទាំងកណ្ដាលថ្ងៃ

(សៀមរាប)៖ មានករណីបុរសម្នាក់ បានចូលប្លន់ទូរមាសក្នុងផ្សារទាំងកណ្ដាលថ្ងៃ នៅផ្សារលើធំថ្មី ខេត្តសៀមរាប តែត្រូវសមត្ថកិច្ចចាប់ខ្លួនជនល្មើសបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពវាយទូរយកគ្រឿងអលង្ការបាន ០៣ខ្សែ កាលពីវេលាម៉ោង​ប្រមាណ ១៤៖៥២នាទី ថ្ងៃទី១៥ ខែកុម្ភៈ​ ឆ្នាំ២០២៦។​ ករណី​នេះ បានកើតឡើងនៅក្នុងផ្សារលើធំថ្មី ភូមិដកពោធិ៍ សង្កាត់​ស្លក្រាម ក្រុងសៀមរាប​ ខេត្តសៀមរាប បណ្តាលឱ្យមានការភ្ញាក់ផ្អើលមិនធ្លាប់មាន។…

អធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមបង្ហាញមុខក្រុមក្មេងទំនើង និងមុខសញ្ញាធាក់ប្លន់យកម៉ូតូចំនួន ១៦នាក់ ដែលបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសចំនួន ៤ករណីផ្សេងគ្នាក្នុងទឹកដីក្រុងតាខ្មៅ

(កណ្ដាល)៖ ដោយអនុវត្តតាមការបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ និងសហការចូលរួមពី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ប៉ុស្តិ៍នគរបាលសិត្បូ និងប៉ុស្តិ៍នគរបាលកោះអន្លង់ចិន បានធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបបាន ០៤ករណីផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យចំនួន ១៦នាក់។…

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន ១៩នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន ៤ករណីផ្សេងគ្នា

(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពស់ខ្ពង់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិទ្ធ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត…

You missed

error: Content is protected !!