Category: ព័ត៌មានជាតិ

តើកត្តាអ្វីខ្លះ ដែលនាំឲ្យបទល្មើសព្រៃឈើកើតមានឡើងបាន ?

ដោយ ភួង ផុន ខេត្តរតនគិរី៖ កត្តាដែលនាំឲ្យកើតមានបទល្មើសព្រៃឈើបាន ដោយក្រុមហ៊ុនមួយចំនួន ធ្វើសកម្មភាពមិនស្របច្បាប់ ខណៈក្រុមហ៊ុនរបស់ពួកគេបានទទួលសិទិ្ធដីសម្បទានពីរាជរដ្ឋាភិបាល ក្នុងការវិនិយោគស្របច្បាប់ តែប្រព្រឹត្តផ្ទុយពីច្បាប់ នាំឲ្យមានបទល្មើសព្រៃឈើកើតឡើង ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស…

តើនេះជាលទ្ធផលនៃការចតនឹងផ្លូវឬ ?

ខែត្រព្រះសីហនុ៖ ពត៌មានពីប្រជាពលរាយការណ៍មក បាយ៉ង់ថែមស៍ ឱ្យដឹងថា រថយន្តម៉ាក (Lexus) ពាក់ស្លាកលេខ ភ្នំពេញ 2G-8920 ដែលចតនៅនឹងចិញ្ចើមផ្លូវ ត្រូវបានគេនាំគ្នាយកសំរាមដាក់គរពីលើពេញ អាចថាជាសារមួយប្រាប់ទៅម្ចាស់រថយន្ត ។ ហេតុការណ៍បានកើតឡើងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ តាមដងផ្លូវកែងសាលាក្ដីសង្ឃឹម កាលពីយប់ថ្ងៃទី៧ សីហា​ ឆ្នាំ២០១៩

គណៈកម្មការទី៣នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីផែនការវិនិយោគ និង ធនធានទឹកនៅខេត្តរតនគិរី

ដោយ ភួង ផុន ខេត្តរតនគិរី៖ គណៈកម្មការទី៣នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីសក្ដានុពលវិនិយោគ និងការវិនិយោគកន្លងមក នៅខេត្តរតនគិរី ផ្នែកកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង ធនធានទឹក នៅថ្ងៃទី៧ ខែសីហា ២០១៩ ដែលផ្ដោតទៅលើប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់នានា ពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទទួលខុសត្រូវ ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន…

តើ ផាសស្អែប (PassApp) ជាអ្វី ?

ដោយ បាយ៉ង់ថែមស៍ ខែត្រព្រះសីហនុ៖ ដើមឡើយម៉ូតូកង់បី ដែលអ្នកធ្វើដំណើរហៅតាមប្រព័ន្ធអ៊ិនធឺណិត នៅក្រុងព្រះសីហនុ មានប្រមាណ១០គ្រឿងប៉ុណ្ណោះ ខណៈសព្វថ្ងៃមានរហូតដល់ជាង១០០គ្រឿងនៅក្រុងព្រះសីហនុ ស្របពេលទេសចរបរទេសមានការកើនឡើង និងអ្នកធ្វើដំណើរក្នុងស្រុកក៏មានការយល់ដឹងពីភាពងាយស្រួល និងយុត្តិធម៌សម្រាប់អ្នកធ្វើដំណើរ ប្រើប្រព័ន្ធ ផាសស្អែប(PassApp) នេះ ។ ផាសស្អែប(PassApp) ជាម៉ូតូកង់បី ដែលប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើប និងជាមធ្យោបាយធ្វើដំណើរផ្ដល់ភាពយុត្តិធម៌សម្រាប់អ្នកប្រើប្រាស់ ដោយអ្នកជិះ(អ្នកធ្វើដំណើរ)…

​យុវជន​ពីរ​នាក់​លង់ទឹក​ស្លាប់​នៅ​ចុង​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ ​

​ដោយៈ គោកធ្លក​ ​កំពង់ចាម​: ដោយ​ខ្វះ​ការយល់ដឹង យុវជន​នៃ​វិទ្យាល័យ​សម្តេច ជួន ណាត ពីរ​នាក់​លង់ទឹក​ស្លាប់ នៅពេល​ម្នា​ក់លោត​ចុះទៅ​ជួយសង្គ្រោះ​គ្នា​​នៅត្រង់​ឆ្នេរ​ខ្សាច់ ភូមិ​កោះកំពង់ត្រុំ​ក្រោម ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម កាលពី​រសៀល​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៩​។​ ​ ​លោក យ៉ាន វ​ន្នី…

​បង្ក្រាប​ទីតាំង​ឈើ​ប្រណីត​ចម្រុះ​បាន​ជិត​៤០០​ដុំ​នៅ​ត្រពាំង​ប្រាសាទ​ ​

​ដោយៈ គោកធ្លក​/​ភ្នំពេញៈ មេបញ្ជាការរង​កងរាជអាវុធហត្ថ ខេត្ត​ឧ​ត្ត​រ​មានជ័យ សហការ​ជាមួយ រដ្ឋបាល​ព្រៃឈើ ស្រុក​ត្រពាំង​ប្រាសាទ បរិស្ថាន​ស្រុក អាជ្ញាធរ ​និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​ប្រណីត​ចម្រុះ​ប្រមាណ​ជិត​៤០០​ដុំ​ដែល​ក្រុម​ឈ្មួញ​ដឹក​យកទៅ​លាក់ទុក​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​ស្ថិតនៅ ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ កាលពី​រសៀល​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៩​។​ ​លោក​វរសេនីយ៍ឯក លី ដា​រិ​ទ្ធ…

You missed

error: Content is protected !!