Category: ព័ត៌មានអន្តរជាតិ

ទូកលេខ១នៅទូទាំងប្រទេសមានឈ្មោះ«សារាយតេជោសែនជ័យ»មកពីខែត្រកណ្តាល

ដោយៈ គោកធ្លក ភ្នំពេញៈ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩ រយៈពេលបីថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករនៅមុខព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា។ អ្វីដែលធ្វើឱ្យបងប្អូនមហាជនទទឹងរង់ចាំនោះ ទូកឈ្មោះអ្វីដែលទទួលបានជ័យលាភីលេខ១ ស្ថិតនៅខែត្រណា ? ទូកជាប់លេខ១នៅទូទាំងប្រទេសមានឈ្មោះថា«សារាយតេជោសែនជ័យ» មកពី…

ភ្ញៀវទេសចរដើរកម្សាន្តនៅទូទាំងប្រទេសប្រមាណជាង៥.៨លាននាក់នាឱកាសបុណ្យអុំទូកបីថ្ងៃ

ដោយៈ គោកធ្លក ភ្នំពេញៈ ក្នុងឱកាស ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានភ្ញៀវទេសចរ និងពលរដ្ឋប្រមាណជាង៥.៨លាន នាក់ បានដើរកម្សាន្តនៅទូទាំងប្រទេសកើនឡើងជាង៧ភាគរយ។ នេះបើតាមការបញ្ជាក់ពី លោក…

ព្រះមហាក្សត្រកម្ពុជាយាងពន្លត់ភ្លើងជ័យនៅវិមានឯករាជ្យ

ដោយៈ គោកធ្លក ភ្នំពេញៈ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ បន្ទាប់ពីបានដុតអស់​ រយៈពេល៣ថ្ងៃមកដើម្បីរំលឹកខួបលើកទី៦៦ឆ្នាំ នៃបុណ្យឯករាជ្យជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងថ្ងៃទី៩ ខែវិច្ឆិកា…

ឥណ្ឌា​ព្រមាន​អ្នកទេសចរ​ឱ្យ​ចាក​ចេញពី​តំបន់​កា​ស្មៀរ ដោយសារ​ការគំរាមកំហែង​ភេរវកម្ម​

ក្រុម​អាជ្ញាធរ​ឥណ្ឌា​កាលពី​ថ្ងៃ​សុក្រ​ទី​២​សីហា​បាន​ប្រាប់​ក្រុម​អ្នកទេសចរ​ឱ្យ​ចាក​ចេញពី​តំបន់​កា​ស្មៀរ​ដោយសារ​មាន​” ការគំរាមកំហែង​ភេរវកម្ម ” ខណៈ​ដែល​សេចក្តីរាយការណ៍​​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​និយាយ​ថា​កម្លាំងយោធា ២៥.០០០ នាក់​ត្រូវបាន​បញ្ជូន​ទៅ​តំបន់ភ្នំ​ហេមពាន្ត​ដែល​កំពុង​មាន​បញ្ហា​នេះ​។​ ​ការ​ដាក់​កងទ័ព​បន្ថែម​និង​វិធានការ​សន្តិសុខ​ផ្សេង​ទៀត​ដោយ​រួម​ទាំង​ការអំពាវនាវ​ឱ្យ​ត្រៀម​បម្រុង​ទុក​ស្បៀង​និង​ឥន្ធនៈ​នោះ បាន​ធ្វើឱ្យ​មាន​ភាព​ជ្រួលច្របល់​និង​ភ័យខ្លាច​​នៅ​តំបន់​ដែល​មាន​ជន​អ៊ីស្លាម​រស់នៅ​ដ៏​ច្រើន​នេះ ដែល​ត្រូវបាន​អះអាង​សិទ្ធិ​កាន់កាប់​ដោយ​ប៉ា​គី​ស្ថាន​ផងដែរ​។​ ​រថយន្ត​ជាច្រើន​ជា​ជួរៗ បាន​រង់ចាំ​ចាក់​ប្រេង​តាម​ស្ថានីយប្រេងឥន្ធនៈ ខណៈពេល​ដែល​ពួក​អ្នកស្រុក​តម្រង់​ជួរ​នៅ​តាម​ហាង​លក់​អាហារ​និង​នៅ​តាម​កន្លែង​ម៉ាស៊ីន​ដក​ប្រាក់​​ធនាគារ​។​ ​រដ្ឋាភិបាល​ក្រុង​ចា​មុយ​-​កា​ស្មៀរ​របស់​ឥណ្ឌា​( Jammu-Kashmir)​បាន​និយាយថា​ដោយសារ​មាន​ព័ត៌មាន​សម្ងាត់​នៃ​ការគំរាមកំហែង​ភេរវកម្ម​ប្រឆាំង​ការធ្វើ​ធម្ម​យាត្រា​ហិណ្ឌូ​​ដ៏​ធំ​និង ដោយសារ​ស្ថានភាព​សន្តិសុខ​នៅ​ពេល​នេះ ពួក​អ្នក​ធម្ម​យាត្រា​និង​អ្នកទេសចរ​គួរតែ​ចាក​ចេញ​ជា​បន្ទាន់​។​ ​លោក Kanwal Jeet Singh…

គយ​អាល្លឺម៉ង់​ចាប់​បាន​គ្រឿងញៀន​កូកាអ៊ីន​ជាង​៤​តោន​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​

ក្រុម​អាជ្ញាធរ​គយ​អាល្លឺម៉ង់​បាន​និយាយថា ​ពួកគេ​បាន​ចាប់​រឹបអូស​យក​គ្រឿងញៀន​កូកាអ៊ីន​ចំនួន​៤,៥ តោន​នៅក្នុង​កុងតឺន័រ​មួយ​ដែល​ដឹកចេញ​ពី​ប្រ​ទេ​សអ៊ុយ​រុយ​ហ្គាយ ​​ដោយ​មាន​តម្លៃ​១,១ ពាន់​លាន​ដុល្លារ​។​ ​មន្ត្រី​គយ​នៅ​ទីក្រុង​ហាំ​ប៊ឺក​(Hamburg) បាន​និយាយ​លពី​ថ្ងៃ​សុក្រ​ទី​២​សីហា​ថា គ្រឿងញៀន​ទាំងនេះ​ត្រូវបាន​ចាប់​បាន​កាលពី​២​សប្តាហ៍​កន្លងទៅ​នៅ​ពេល​មន្ត្រី​គយ​បាន​​ត្រួតពិនិត្យ​មើល​កុងតឺន័រ​ដែល​ត្រូវបាន​ដឹកចេញ​ពី​ទីក្រុ​ង​ម៉ុង​តេ​វីដេអូ​(Montevideo) ប្រទេស​អ៊ុយ​រុយ​ហ្គាយ ទៅ​កាន់​ទីក្រុង​អង់​វើ​ប​(Antwerp)​ប្រទេស​បែលហ្ស៊ិក​។​ ឯកសារ​បញ្ជាក់​ថា​កុងតឺន័រ​នេះ​បាន​ផ្ទុក​សណ្តែកសៀង ប៉ុន្តែ​ក្រុម​មន្ត្រី​គយ​បាន​ឃើញ​តែ​កាបូប​កីឡា​ខ្មៅ​ជាច្រើននៅពេល​បើក​វា​។​ ​ពួកគេ​បាន​រកឃើញ​កូកាអ៊ីន​ជាង​៤.២០០ កញ្ចប់​នៅក្នុង​កាបូប​ចំនួន​២១១​នោះ ។ វា​ជា​ការ​ចាប់បាន​កូកាអ៊ីន​ដ៏​ធំ​បំផុត​របស់​ប្រទេស​អាល្លឺម៉ង់​តាម​ដែល​ធ្លាប់​ចាប់បាន​ពី​មុន​មក​។​ ​ការិយាល័យ​គយ​បាន​និយាយ​ថា​ គ្រឿងញៀន​ទាំងនេះ ត្រូវ​បាន​ដុត​បំផ្លាញចោល​រួចហើយ​៕

You missed

error: Content is protected !!