Category: ព័ត៌មានអន្តរជាតិ

បញ្ជូនអ្នកបើកបររថយន្តដឹកគ្រាប់ស្វាយចន្ទីដែលបុកមនុស្សដើរមកពីវត្តស្លាប់៥នាក់ទៅតុលាការខែត្រកំពង់ធំ !

កំពង់ធំៈ អ្នកបើកបររថយន្តដឹកគ្រាប់ស្វាយចន្ទី ងងុយដេក បានរេចង្កូតបុកអ្នកថ្មើរជើងមកពីវត្តបណ្តាលឲ្យស្លាប់មនុស្សចំនួន៥នាក់យ៉ាងអាណោចអាធ័មស្ថិតនៅ ភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខែត្រកំពង់ធំ ត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខែត្រកំពង់ធំ បញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងខែត្រ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមផ្លូវច្បាប់។ អ្នកបើកបររថយន្តបង្កហេតុឈ្មោះ វេង គ្រឹស្នា…

កូនប្រុសលោកស្នងការរងខែត្របន្ទាយមានជ័យបើកឡានសេរីទំនើបបុកមនុស្សស្លាប់៦នាក់

បាត់ដំបងៈ ជំងឺដ៏កាចសាហាវបំផុតនៅកម្ពុជា គឺជំងឺឆ្លងថ្នល់នៃគ្រោះថ្នាក់ចរាចរណ៍ ! ជាក់ស្ដែងករណីរថយន្តម៉ាកស័រដេសស្ព័រ បានបុករះ ពីក្រោយម៉ូតូ២គ្រឿងដែលកំពុងតែធ្វើដំណើរស្របទិសគ្នាបណ្ដាលឱ្យស្លាប់មនុស្ស៦នាក់ស្ថិតនៅស្ពានថ្មខាងកើត ភូមិឃុំកកោះ ស្រុក មោងឫស្សី ខែត្របាត់ដំបង កាលពីអធ្រាត្រថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ ករណីនេះមានស្លាប់មនុស្សចាស់ក្មេងប្រុសស្រីដែលពួកគាត់មកពីកម្សាន្តការប្រគំតន្ត្រីនៅជិតស្ពានស្នោមោង។ រថយន្តបើកបុកម៉ូតូពីក្រោ យយ៉ាងដូច្នេះបើនិយាយពីផ្លូវច្បាប់គឺរថយន្តខុសច្បាប់ទាំងស្រុង។ ជារឿយៗអ្នកបើកបរឡានតែងតែប្រើប្រាស់គ្រឿងស្រវឹង និងពុំបានយល់ដឹងអំពី ច្បាប់ចរាចរណ៍ផ្លូវគោក…

បង្ក្រាបករណីជួញដូរ​ដឹក​ជញ្ជួន​រក្សា​ទុក​កែ​ច្នៃ​ប្រើប្រាស់គ្រឿងញៀន​និងកាន់​កាប់​អាវុធ​ខុស​ច្បាប់​

ស្វាយរៀងៈ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ក្រុងបាវិត ចុះ​បង្ក្រាបករណីជួញដូរ​ ដឹក​ជញ្ជួន ​រក្សា​ទុក​ កែ​ច្នៃ​ ប្រើប្រាស់គ្រឿងញៀន​ និងកាន់​កាប់​អាវុធ​​ខុស​ច្បាប់​ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ប្រុស ( ជនជាតិវៀតណាម​៤នាក់ និងជនជាតិ​ចិន​១នាក់) ក្នុងបន្ទប់ជួលមួយកន្លែងស្ថិតនៅ ភូមិបាវិតកណ្ដាល…

បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំឃាត់ខ្លួនជនសង្ស័យបាន៦នាក់ និងដកហូតថ្នាំញៀនជាង១៥គីឡូក្រាម

តាកែវៈ កងរាជអាវុធហត្ថ ខែត្រតាកែវ បានចុះបង្ក្រាបករណីគ្រឿងញៀនយ៉ាងធំមួយនៅត្រង់ចំណុច ភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ហើយក៏បានពន្លាតដែនប្រតិបត្តិការទៅកាន់ រាជធានីភ្នំពេញ ដោយសហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថ ភ្នំពេញ ក្រោមការសម្របសម្រួលពី លោកព្រះរាជអាជ្ញារង ស៊ីន រក្សា បង្ក្រាបបានចំនួន២ទីតាំងទៀតស្ថិតក្នុង ខណ្ឌសែនសុខ និង…

កម្ពុជារកឃើញជីវចម្រុះប្រភេទថ្មី និងកម្រជាច្រើនប្រភេទនៅក្នុងតំបន់ភ្នំថ្មកំបោរ

ក្រសួងបរិស្ថានៈ យោងតាមរបាយការណ៍ស្តីពីការសិក្សាជីវចម្រុះស្ថិតនៅ តំបន់ភ្នំថ្មកំបោរ​ ដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បង្ហាញពីប្រភេទសត្វជាច្រើនប្រភេទបានរស់នៅក្នុង តំបន់ភ្នំថ្មកំបោរ។ តាមរយ:ការសិក្សារូងភ្នំជាង៦០តាមតំបន់ភ្នំចំនួន១០នៅក្នុង ខែត្របាត់ដំបង បានរកឃើញសត្វដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលមួយចំនួនធំគឺមានតែនៅក្នុងតំបន់ជាក់លាក់នេះតែប៉ុណ្ណោះ។ ដឹកនាំដោយ អង្គការសត្វព្រៃ​ និងរុក្ខជាតិ សហការជាមួយ ក្រសួងបរិស្ថាន និងអ្នកជំនាញប្រព័ន្ធចំណែកថ្នាក់ បានរកឃើញសត្វជាច្រើនដែលជាប្រភេទថ្មីសម្រាប់វិទ្យាសាស្ត្រ ដោយក្នុងនោះមាន តុកកែថ្មីចំនួន៣ប្រភេទដូចជា…

នាំយក​អំណោ​យដ៏ថ្លៃថ្លារបស់សម្តេចធិបតីនិងលោកជំទាវប្រគល់ជូនវីរកងទ័ពការពារព្រំដែននៅបន្ទាយមានជ័យ

បន្ទាយមានជ័យៈ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ​​​​ម​ន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយ​​​​កដ្ឋាន​​គយ និងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយ និងរដ្ឋាករ មួយចំនួនបានបន្តនាំយក​អំណោ​យដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត…

You missed

error: Content is protected !!