(ព្រះសីហនុ)៖ ឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខែត្រ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខែត្រព្រះសីហនុ កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បានចុះសំណេះសំណាល និងចាប់ឆ្នោតផ្ដល់ផ្ទះ និងដីកសិកម្មជូនដល់ អតីតយុទ្ធជនចំនួន៣១គ្រួសារ នៅទីតាំងដីសម្បទានសង្គមកិច្ចដែល រាជរដ្ឋាភិបាល បានរៀបចំជូនស្ថិតនៅ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ៕

