ព្រះសីហនុៈ នាយឧត្តមសេនីយ៍ យន្ត មីន អតីតអភិបាល ខែត្រព្រះសីហនុ ឆ្នាំ២០១៥-២០១៨ តែងតែស្ថិតក្នុងបេះដូងពលរដ្ឋ ខែត្រព្រះសីហនុ ជាប់ជានិច្ច ប្រជាពលរដ្ឋ នៅតែនឹកមិនភ្លេច ពីព្រោះលោកសាមញ្ញ ស្រឡាញ់ប្រជាពលរដ្ឋ តែងគិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនជាចម្បង។ នេះបើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋភាគច្រើនរស់នៅក្នុងខែត្រ។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ លោក និងក្រុមគ្រួសារ សូមគោរពជូនពរជ័យ សិរីសួស្ដីជ័យមង្គល វិបុលសុខ មហាប្រសើរថ្លៃថ្លា កើតមានដល់ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ទទួលបាននូវសុខភាពល្អបរិ បូរណ៍ ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលជានិច្ចនិរន្តរ៍។
ជាពិសេសទៅទៀតនោះ នាយឧត្តមសេនីយ៍ និងក្រុមគ្រួសារ សូមគោរពជូនពរដល់ វីវកងទ័ពជួរមុខគ្រប់ទិសសមរភូមិ ទទួលបាននូវសេចក្ដីសុខសុវត្ថិភាព ជោគជ័យគ្រប់ទីកន្លែង៕



