សៀមរាបៈ លោកបណ្ឌិត ភីតថឺ លី ប្រធានក្រុមហ៊ុន អូប៊ីអូអ រ៉ូយ៉ាល់ ខនស្រ្តាក់សិន គ្រុប ឯ.ក ព្រមទាំងក្រុមគ្រួសារបាននាំយកអំណោយចែកជូនបងប្អូនភៀសសឹកស្ថិតនៅ ភូមិវាល ក្រុងរុនតាឯកតេជោសែន ខែត្រសៀមរាប នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

អំណោយទាំងនោះយកទៅចែកជូនជនភៀសសឹកចំនួន១៥០គ្រួសារ និងកុមារចំនួន១១៩នាក់ រួមមាន អង្ករ៥តោន ទឹកសុទ្ធ១០០កេស និងបបរសណ្តែកកំប៉ុងចំនួន១០០កេសថែមទៀត។

ទឹកចិត្តដ៏សប្បុរសធម៌នេះ គឺជាការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលបង្កើតឡើងក្នុងស្មារតី « ខ្មែរជួយខ្មែរ » បានរួបរួម
កម្លាំងសាមគ្គីនៃមហាសប្បុរសជនខ្មែរ និងអន្តរជាតិ បានបន្ដការយកចិត្តទុកដាក់អំពីសុខទុក្ខ និងសុខុមាលភាពព្រមទាំងជីវភាពរស់នៅ
របស់ប្រជាពលរដ្ឋភៀសសឹក ដែលត្រូវបានយោធាថៃឈ្លានពានដែនបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៕

You missed

error: Content is protected !!