ឧត្តរមានជ័យៈ ទាហានឈុតខ្មៅចិត្តក៏ខ្មៅនៃអន្តសៀម ចំនួនពីរនាក់ជាជនដៃដល់ដ៏ថោកទាបបំផុត បានលួចវាយប្រហារដោយ
កណ្ដាប់ដៃពីក្រោយខ្នងមកលើ កងទ័ពខ្មែរយើងទាំងមិនដឹងខ្លួន នាវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិត
នៅ ប្រាសាទតាមាន់ធំ ខែត្រឧត្ដរមានជ័យ នៃប្រទេសកម្ពុជា។

ជនកំសាកថោកទាបនេះ ជាទាហានឈុតខ្មៅនិងចិត្តខ្មៅរបស់សៀម ដែលបានលួចវាយទាហានខ្មែរយើងពីក្រោយខ្នងខណៈ
ពេលពួកគេមកសុំទាហានខ្មែរចាប់ដៃដែលកំពុងឈរជើងប្រចាំការនៅលើ ប្រាសាទតាមាន់ធំ ហើយពួកគេនាំគ្នារត់ទៅទឹកដី
របស់គេបាត់។

ក្រោយមានហេតុការណ៍នេះឡើង កងទ័ពកម្ពុជា ដែលឈរជើងប្រចាំការនៅលើ ប្រាសាទតាមាន់ធំ បានធ្វើការតវ៉ា និងប្រតិ
កម្មទៅ មេបញ្ជាការទាហានសៀម ហើយពួកគេក៏បានឆ្លើយតប និងនាំអ្នកដែលប្រព្រឹត្តទង្វើថោកទាបនេះមកសុំទោសកង
ទ័ពខ្មែរយើង ក្រោយពេលភ្ញៀវទេសចរចាកចេញពី ប្រាសាទតាមាន់ធំ។

សកម្មភាពនេះ បានបង្ហាញទៅកាន់ពិភពលោកយ៉ាងជាក់ច្បាស់ថា ទាហានឈុតខ្មៅចិត្តខ្មៅរបស់សៀម ជាកងកម្លាំងបង្ក
រឿង មកលើ កងទ័ពកម្ពុជា ទាំងមិនដឹងខ្លួន។ ពួកសៀម ធ្វើពុតជាសម្តែងចាប់ដៃរាក់ទាក់ ហើយលួចវាយពីក្រោយខ្នងមក
លើកងទ័ពខ្មែរតែម្តង៕

You missed

error: Content is protected !!