បាត់ដំបងៈ ជំងឺដ៏កាចសាហាវបំផុតនៅកម្ពុជា គឺជំងឺឆ្លងថ្នល់នៃគ្រោះថ្នាក់ចរាចរណ៍ ! ជាក់ស្ដែងករណីរថយន្តម៉ាកស័រដេសស្ព័រ បានបុករះ ពីក្រោយម៉ូតូ២គ្រឿងដែលកំពុងតែធ្វើដំណើរស្របទិសគ្នាបណ្ដាលឱ្យស្លាប់មនុស្ស៦នាក់ស្ថិតនៅស្ពានថ្មខាងកើត ភូមិឃុំកកោះ ស្រុក
មោងឫស្សី ខែត្របាត់ដំបង កាលពីអធ្រាត្រថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។

ករណីនេះមានស្លាប់មនុស្សចាស់ក្មេងប្រុសស្រីដែលពួកគាត់មកពីកម្សាន្តការប្រគំតន្ត្រីនៅជិតស្ពានស្នោមោង។ រថយន្តបើកបុកម៉ូតូពីក្រោ យយ៉ាងដូច្នេះបើនិយាយពីផ្លូវច្បាប់គឺរថយន្តខុសច្បាប់ទាំងស្រុង។ ជារឿយៗអ្នកបើកបរឡានតែងតែប្រើប្រាស់គ្រឿងស្រវឹង និងពុំបានយល់ដឹងអំពី ច្បាប់ចរាចរណ៍ផ្លូវគោក នៅកម្ពុជានោះទេជាពិសេសគឺខ្វះការយោគយល់គ្នា។

យើងពិតជាសង្វេគខ្លាំងណាស់ ដែលមានការបាត់បង់ក្រុមគ្រួសារពលរដ្ឋខ្មែរមួយពព្រិចភ្នែកគឺស្លាប់មនុស្សជាច្រើននាក់បែបនេះ។ ទោះ  ជាយ៉ាងណាសមត្ថកិច្ចប៉ូលិសបានស្គាល់ និងកំណត់អត្តសញ្ញាណជនបើកបររថយន្តបង្កហេតុរួចហើយ។ គេគឺជាកូនប្រុសបង្កើតរបស់លោកស្នងការរងនគរបាល ខែត្របន្ទាយមានជ័យ។

សមត្ថកិច្ចប៉ូលិស ខែត្របាត់ដំបង បញ្ជាក់ថា ប៉ូលិសបានកំណត់អត្តសញ្ញាណជនសង្ស័យដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍សម្លាប់ មនុស្ស៦នាក់រួមទាំងកូនក្នុងផ្ទៃ នៃគ្រួសារមួយ។ លោក អឹម កុសល ស្នងការរង និងជាអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាល ខែត្របាត់ដំបង ដែលបានប្រាប់សារព័ត៌មានក្នុងស្រុក។

លោកស្នងការរង មិនបានបញ្ជាក់ចំឈ្មោះថា ជាអ្នកណាទេ ក៏ប៉ុន្តែតាមរយៈអត្តសញ្ញាណម្ចាស់រថយន្តបង្កគឺមានឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលគេស្គាល់ថា ជាកូន លោកស្នងការរងនៅ ខែត្របន្ទាយមានជ័យ។

គួរបញ្ជាក់ថា គេពុំទាន់ដឹងថា អ្នកបើកបររថយន្តបង្កហេតុត្រូវគេឃាត់ខ្លួនបានហើយឬនៅ ? រីឯជនរងគ្រោះទាំង៦នាក់នោះវិញក៏មិនត្រូវ បានគេបង្ហាញឱ្យដឹងអំពីអត្តសញ្ញាណច្បាស់លាស់ផងដែរ។ សពមនុស្សចំនួន៦នាក់ត្រូវបានគេដាក់តម្រៀបគ្នាហើយគ្របក្រណាត់ស. ពីលើ គឺមើលទៅពិតជាគួរឱ្យសង្វេគណាស់…៕

You missed

error: Content is protected !!