ស្វាយរៀងៈ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ក្រុងបាវិត ចុះ​បង្ក្រាបករណីជួញដូរ​ ដឹក​ជញ្ជួន ​រក្សា​ទុក​ កែ​ច្នៃ​ ប្រើប្រាស់គ្រឿងញៀន​ និងកាន់​កាប់​អាវុធ​​ខុស​ច្បាប់​ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ប្រុស ( ជនជាតិវៀតណាម​៤នាក់ និងជនជាតិ​ចិន​១នាក់) ក្នុងបន្ទប់ជួលមួយកន្លែងស្ថិតនៅ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

ប៉ូលិសបានដកហូតវត្ថុតាងដ៏ច្រើនសន្ធឹកសន្ធាប់នោះមាន សារធាតុញៀនគ្រប់ប្រភេទទម្ងន់៤៤គីឡូក្រាម៧៦៨.២២ក្រាម, សារធាតុមិនច្បាស់ទម្ងន់៨គីឡូ​ ៩៦១.១៤ក្រាម, ជញ្ជីងថ្លឹង១០គ្រឿង, អាវុធខ្លី៤ដើម,​ បង់៤,​ គ្រាប់ចំនួន​២០០គ្រាប់, ទូរស័ព្ទ​៦គ្រឿង, រថយន្ត១គ្រឿង​ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

ក្រុមជនសង្ស័យព្រមទាំងវត្ថុតាងត្រូវសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខែត្រដើម្បីចាត់ការតាមនីតិវិធី៕

You missed

error: Content is protected !!