បន្ទាយមានជ័យៈ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយ និងរដ្ឋាករ
មួយចំនួនបានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ
ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់ជូនកងកម្លាំងប្រដាប់អាវុធចំនួន៣អង្គភាពក្នុង ខែត្របន្ទាយមានជ័យ រួមមាន យុទ្ធភូមិភាគទី៥ប្រចាំ
ទិសទី១, តំបន់ប្រតិបត្តិការសឹករងខែត្រ និងវីរការពារព្រំដែន ស្នងការដ្ឋាននគរបាល។
ការប្រគល់អំណោយនេះប្រព្រឹត្តទៅនាសាលា ស្រុកអូរជ្រៅ ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម ប្លែក
វ៉ារី ប្រធានក្រុមប្រឹក្សាខែត្រ, ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខែត្របន្ទាយមានជ័យ, តំណាងអង្គភាពកងកម្លាំងប្រដាប់
អាវុធនីមួយៗ និងព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

អំណោយប្រគល់ជូនវីរកងទ័ពការពារព្រំដែនរួមមាន អង្ករ៣៥តោន, ទឹកដោះគោខាប់៩០កេស, មីខ្លាឃ្មុំ៤៣១កេស, នំទាហាន៧២
កេស, សាច់ក្រក២១កេស, ត្រីងៀតឆ្អិន (១កញ្ចប់៤ខាំ) ៧កេស, ត្រីងៀតឆៅ៣កេស, ឆៃប៉ូវ (១កំប៉ុង០,៥គ.ក្រ) ៩០០កំប៉ុង, នំប្រៃដូង
GLUCOSE ២៣៧កេស, បារី១១០ប៊ិច, ត្រីខ (១កេស ១០០កំប៉ុង) ៩០កេស, កញ្ចប់ច្រករួច (ទឹកត្រី១ដប ទឹកស៊ីអ៊ីវ១ដប ត្រីខ៥ កំប៉ុង) ៩០០កញ្ចប់, វីតាមីនជំនួយកម្លាំង Berocca ១៥កេស, ថ្នាំបំបាត់ការឈឺចាប់ Panamax ៤៦០០បន្ទះ, ទឹកក្រូច V-Cola ៦០០ml ២២០កេស, កាហ្វេ STARBUCKS ៥៥កេស, ទឹកដោះគោស្រស់ ១១០ml ៣០០កេស, កាហ្វេកញ្ចប់ 3 in 1 ២០កេស, អំបុក៣៩១៨ដប, បាយក្តាំង៣៤០កញ្ចប់តូច, ស្ករស (១គក្រ/កញ្ចប់) ១០០០កញ្ចប់, សាច់ផាត់២៥០ក្រាម ៩០កញ្ចប់, Solar Power Station ១០៦ឈុត, សាប៊ូលាងចាន (១កេស ២៤ដប) ៣០កេស, ចង្រ្កានហ្គាស៥០០គ្រឿង, កំប៉ុងហ្កាស៧០០កំប៉ុង, ទឹកសុទ្ធ vital ៥០០ml ២៩០កេស និងថវិកាចំនួន២០លានរៀល។

ឯកឧត្ដមបណ្ឌិត គុណ ញឹម បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន
ក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ
ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគិតគូរជា
និច្ចចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត បានថ្លែងនូវការគោរពដឹងគុណជូនដល់ យុទ្ធជនទាំងអស់របស់កម្ពុជា ដែលបានតស៊ូប្រយុទ្ធយ៉ាង
ស្វិតស្វាញក្នុងសមរភូមិប្រយុទ្ធទល់នឹងអំពើឈ្លានពានយ៉ាងកម្រោលពីសំណាក់យោធាថៃ និងការបន្តឈរជើងយ៉ាងអង់អាចក្លាហាន
ប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចដើម្បីការពារបូរណភាពទឹកដី និងសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តម បានបន្ថែមទៀតថា ការនាំយកអំណោយពេលនេះ ក៏ដូចជាពេលកន្លងមកបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពី រាជរដ្ឋាភិ
បាល ព្រមទាំងស្មារតីគាំទ្រ និងការផ្សារភ្ជាប់រវាងសមរភូមិក្រោយ ជាមួយ សមរភូមិមុខ ដើម្បីលើកទឹកចិត្តដល់ វីរកងទ័ពកម្ពុជា ទាំង
អស់។
គួរបញ្ជាក់ថា ចាប់តាំងពីពេលមានសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃមកលើកម្ពុជា កាលពីដើម ខែធ្នូ ឆ្នាំ២០២៥ កន្លងមកនេះ សមាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននាំយកអំណោយជូនដល់ វីរកងទ័ព ជួរមុខជាបន្តបន្ទាប់
ក្នុងភូមិសាស្ត្រ ខែត្រសៀមរាប បន្ទាយមានជ័យ ពោធិ៍សាត់ កោះកុង ព្រះវិហារ និងឧត្តរមានជ័យ៕

