(កំពង់ស្ពឺ​) ៖​ ដោយអនុវត្ដតាមបញ្ជាដឹ​ក​នាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំព​ង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបា​ល​ស្រុកប​សេដ្ឋ​ លោក​វរសេនីយ៍ឯក​ ចន​ សុភីត​ អធិការនគរបាលស្រុក បញ្ជាឱ្យកម្លាំងចុះធ្វើការល្បាត និងបង្រ្កាបក្រុមក្មេ​ងទំនើងដើរដា​ច់យ​ប់បង្កអសន្ដិសុខក្នុងមូលដ្ឋាន​។

ជា​ក់​ស្ដែងនាយប់ថ្ងៃទី​១០​ ខែមីនា​ ឆ្នាំ​​២​០​២៦ វេលាម៉ោង​ ២៖០​០​នា​ទីរំលងអធ្រាត្រ បានសហការជា​មួយបណ្តាប៉ុស្តិ៍​ ឃា​ត់ក្រុមក្មេងទំនើ​ង​បានចំនួ​ន​ ​១៥នាក់​ រួមជាមួយម៉ូតូ​ ០៩​គ្រឿង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ​ ចំណាត់ការបន្ដ។

ក្រុមទី១ ៖​ ចំណុចផ្លូវ៤១ គីឡូម៉ែត្រ ៤៤-៤៥ ស្ថិតក្នុងភូមិព្រៃឃ្លេ ឃុំពោធិម្រាល ស្រុកបសេដ្ឋ
– ឈ្មោះ រី វីរៈ​ ភេទប្រុស អាយុ​ ២១​ឆ្នាំ នៅភូមិសាឡាំ ឃុំពោធិម្រាល ស្រុកបសេដ្ឋ (ម្ចាស់ម៉ូតូម៉ាកហុង​ដា​ C125 ពណ៌ខ្មៅ ឆ្នាំ២០២៤ ស្លាក​លេខ កំពង់ស្ពឺ 1Y 3033)
​- ឈ្មោះ ស៊ន រិន ភេទប្រុស អាយុ ​២០ឆ្នាំ នៅភូមិពង​ទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តតាកែវ (ម្ចាស់ម៉ូតូម៉ា​កហុងដា C125 ពណ៌ខ្មៅ ឆ្នាំ​២០​២១ ស្លាកលេខ កំពត 1X 07​6​1 )
– ឈ្មោះ លុន វឌ្ឍនា ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិត្រពាំងក្រញូង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ (ម្ចាស់ម៉ូតូម៉ាកហុងដា C​125 ពណ៌ខ្មៅ ស្លាក​លេខ តាកែ​វ 1AC 5254)
– ឈ្មោះ ស៊ន វែង ភេទប្រុស អាយុ​ ២៤ឆ្នាំ នៅភូមិព្រៃជ័រ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ (ម្ចាស់ម៉ូតូម៉ាក Winner-X ពណ៌ស​ ឆ្នាំ២០២២ ស្លាកលេខ ភ្នំពេញ 1LT 2020)

ក្រុមទី២ ៖ ចំណុចផ្លូវលំក្រួសក្រហម ស្ថិតក្នុងភូមិព្រៃឃ្លេ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ
– ឈ្មោះ សាន ហ៊ី ភេទប្រុស អា​យុ​ ១៧ឆ្នាំ នៅភូមិពករុន ឃុំពោធិម្រាល ស្រុកបសេដ្ឋ (ម្ចាស់ម៉ូតូម៉ាកនិច ឆ្នាំ២០២៦ ស្លាកលេខ កំពង់ស្ពឺ 1AB 0632)
– ឈ្មោះ ហ៊ឹម ចំរើន ភេទប្រុស អា​យុ ១៨ឆ្នាំ រស់នៅភូមិបឹងសង្កែ ឃុំក​ក់ ស្រុកបសេដ្ឋ (ម្ចាស់ម៉ូតូម៉ាកហុង​ដា C125 ពណ៌ក្រហម ឆ្នាំ ២០​០៨ គ្មានស្លាកលេខ)
– ឈ្មោះ នាង ស ភេទប្រុស អាយុ ​១៧ឆ្នាំ នៅភូមិព្រៃខ្លុង ឃុំពោធិ៍ចំរើ​ន ស្រុកបសេដ្ឋ (ម្ចាស់ម៉ូតូម៉ាកហុងដា​ C125 ពណ៌ខ្មៅ​ ឆ្នាំ២០២២ ស្លា​កលេខ កំពង់ស្ពឺ 1U 1070)
– ឈ្មោះ លាង លីហ៊ួរ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅ​ភូមិពោធិ៍ម្រាល ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ (ម្ចាស់ម៉ូតូម៉ាកនិច ពណ៌ស លាយត្រួយចេក ឆ្នាំ២០២៦ ស្លាក​លេខ ភ្នំពេញ 1ME 2840)
– ឈ្មោះ ថាន់ និត ភេទប្រុស អាយុ​ ១៧ឆ្នាំ រស់នៅភូមិពោធិ៍ម្រាល ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ
– ឈ្មោះ​ ភិន ឆិត ភេទប្រុស អាយុ​ ១៥ឆ្នាំ រស់នៅភូមិព្រៃត្បែង ស្រុកបសេដ្ឋ
– ឈ្មោះ ឡាំង មករា ភេទប្រុស អា​យុ ១៧ឆ្នាំ រស់នៅភូមិបឹងសង្កែ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ
– ឈ្មោះ​ អឿន បញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិបឹងសង្កែ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ

ក្រុមទី៣ ៖ ចំណុចលើផ្លូវ៤១ គីឡូម៉ែត្រ ៤២-៤៣ ស្ថិតក្នុងភូមិស្តុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ
– ឈ្មោះ​ ប៊ុត ពិសី ភេទប្រុស អា​យុ​២៥ឆ្នាំ នៅភូមិទួលខ្ជាយ ឃុំប​សេដ្ឋ ស្រុកបសេដ្ឋ (ម្ចាស់ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ​ ឆ្នាំស្លាក​លេខ ភ្នំពេញ 1FL 0745)
– ឈ្មោះ កន ប៊ុនថៃ ភេទប្រុស អា​យុ ២១ឆ្នាំ រស់នៅភូមិតាប្រាជ្ញ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ
– ឈ្មោះ ជន សុខវិ ភេទប្រុស អា​យុ ១៨ឆ្នាំ នៅភូមិតាប្រាជ្ញ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។

លទ្ធផលសាកសួរ​ ក្រុមក្មេងទំនើងទាំងនេះបាននាំគ្នាដើរមិនចូលផ្ទះ​ និងមានបក្ខពួកនាំផឹកស៊ីគេច​ពី​សា​លា ផ្ទះ​ ប៉ុន្ដែមិនទាន់មានសកម្មភាពណាមួយបង្កឡើង​ពាក់ព័ន្ធប​ទ​ល្មើសព្រហ្មទណ្ឌ​ ដោយបាន​ការអនុញ្ញាត​ គណៈ​ប​ញ្ជាការឯកភា​ព​ស្រុក​ និងបទបញ្ជាលោកឧត្ដមសេ​នីយ៍​ទោ​ស្នងការនគរបាលខេត្ដ​ ឱ្យអនុវត្ដវិធានការ​ចំពោះក្មេងទំនើងទាំង​ ០៣ក្រុម ចំ​នួ​ន​ ១៥នាក់​ ត្រូវបានធ្វើកិច្ចសន្យាអ​ប់រំ ករណីនៅតែបន្ដសកម្មភាពបែប​នេះជាលើកទី២​ និងមានចំណាត់​ការ​ និងបានការអញ្ជើញអាណា​ព្យា​បាលក្មេងទាំងអស់មកទទួលយកការអប់រំ​ និងធ្វើកិច្ចសន្យាទទួល​យ​កកូនទៅគ្រប់គ្រង និងប្រដៅអប់រំឱ្យចូលរៀន និងសហការជាមួ​យលោកគ្រូ​ អ្នកគ្រូ​ គ​ណៈគ្រប់គ្រ​ងសាលាឱ្យបានម៉ត់ចត់ចំពោះក្រុមទាំង​នេះ​៕

You missed

error: Content is protected !!