(កំពង់ស្ពឺ​)៖​ នៅយប់ថ្ងៃទី២៤​ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង​ ១៖៣០នាទី រំលោងអាធ្រាត នៅចំណុចលើផ្លូវលេខ​១០​៥​ ស្ថិត​នៅភូមិផ្សារចាស់​ សង្កាត់​ស្វាយក្រវ៉ាន់​ ក្រុងច្បា​រមន​ ខេត្តកំពង់ស្ពឺ​ មានករណីបង្កហិង្សាដោយចេតនា​ ប៉ុនប៉ងមនុស្សឃាត​ និងកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ។

ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេ​នី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងការចង្អុលណែនាំពីជំនាញព្រហ្មទណ្ឌខេត្ដកំពង់ស្ពឺ​ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងច្បារមន​ ដឹកនាំដោយលោកវរសេនីយ៍ទោ​ យ័ន្ដ​ សង្ហារ​ អធិការ​នគរបាលក្រុងច្បារមន​ បានបញ្ជាឱ្យកម្លាំងធ្វើការ​ស្រាវជ្រាវរហូតកំណត់មុខសញ្ញាក្រុមប្រព្រឹត្ដបាន​ និងឈានទៅឃាត់ខ្លួន​ ០២នាក់​ ដកហូតបានកាំបិតផ្គាក់ ០១​ ម៉ូតូ ០១គ្រឿង​ ម៉ាក​ HONDA BEAT ពណ៌ខ្មៅ ឆ្នាំ២​០២​៣ ផ្លាកលេខ ភ្នំពេញ 1KT-8313 និងផ្លាកលេខម៉ូតូ​ដែល​បានប្លន់យកទៅមួយបន្ទះ​ ​(ភំ្នពេញ 1KN-​299​2)។

ជនសង្ស័យទី១-ឈ្មោះ​ ផាន់​ ច័ន្ទ​សុភ័ណ្ឌ ភេទប្រុ​ស អាយុ ១៦ឆ្នាំ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ ​សំ សុវណ្ណារ៉ា ភេទប្រុ​ស អាយុ ១៩ឆ្នាំ រស់នៅភូមិតាំក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ករណីខាងលើដោយផ្អែកតាមប​ណ្ដឹងរបស់ជនរង​គ្រោះ​បានមកផ្ដ​ល់សេចក្ដីរាយការណ៍ជូនសមត្ថកិច្ចភ្លាម​ ​ឱកាសនៃការរត់គេចមិនអាចទុ​កលើស ២៤ម៉ោងបា​នឡើយ ជន​ល្មើសត្រូវបានបង្រ្កាប និងបញ្ជូនមកអធិ​ការដ្ឋាននគរបាលក្រុងច្បារមន​ ដើម្បីកសាងសំណុំរឿ​ងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ដ​ ចាត់ការតាម​នីតិវិធីបន្ដ៕

You missed

error: Content is protected !!