កោះកុងៈ ករណីចាក់ដីលុបព្រៃកោងកាង និងព្រៃលិចទឹក ស្ថិតនៅ ភូមិតាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខែត្រកោះកុង ដែលក្រុម
គ្រឿងចក្របានអះអាងថា លោក អាង ទី មេឃុំជីខក្រោម ជាអ្នកឲ្យចាក់ដីលុបព្រៃកោងកាងយ៉ាងសម្បើមនេះដើម្បីហ៊ុមព័ទ្ធយកដីប្រមា
ណជាង៤ហិកតា។ ក៏ប៉ុន្តែការបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិទាំងនេះគឺជាលេសដោះសាមួយជ្រកក្រោមស្លាកចាក់ដីធ្វើផ្លូវកំពង់ទូកជូនប្រ
ជាពលរដ្ឋប្រើប្រាស់ទៅវិញ។

តាមប្រភពព័ត៌មានពីអ្នកមើលការខុសត្រូវឈ្មោះ សាំង គា រស់នៅ ភូមិចម្ការក្រោម ឃុំស្រែអំបិល បាននិយាយថា ដីនេះម្ចាស់គេនៅ ទី
ក្រុងភ្នំពេញ ហើយលោកជាអ្នកស៊ីឈ្នួលមើលក្បាលឡានក្នុងការចាក់ដី១ឡានបាន៥០០០រៀល។ លោកបន្តថា និយាយគ្នាទៅយក
លុយថ្លៃសាំងឡានបន្តិចបន្តួចទៅសុទ្ធតែគ្នាឯងទេ ខុសត្រូវនិយាយគ្នាមិនបាច់បង្ហោះ ហើយមិនបាច់ថតអ្វីនោះទេ…។

បុរសម្នាក់ទៀតជិះឡាន តាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ ២BL-១៣៤៧ ជាក្រុមបក្ខពួកចាក់ដីលុបព្រៃកោងកាង បានអះអាងថា លោក
មេឃុំ អាង ទី ជាអ្នករៀបចំក្នុងការចាក់ដីនេះ។ បើបងចង់ដឹងសួរទៅលោកមេឃុំចុះពីព្រោះពួកលោកជាអ្នកស៊ីឈ្នួលហែកបុងឱ្យគេទេ។ បងចង់ដឹងច្បាស់លាស់សួរមេឃុំចុះរឿងចាក់ដី ពីព្រោះមេឃុំគាត់ជាអ្នកគ្រប់គ្រងក្នុងការចាក់ដីនេះ។

ចំណែកបុរសម្នាក់ទៀតឈ្មោះ មាន ជាអ្នកមើលការខុសត្រូវនៅទីនោះដែរបានគំរាមកំហែងអ្នកសារព័ត៌មានដោយប្រើពាក្យក្មេងពាលៗ។
លោក មាន បានហាមមិនឲ្យអ្នកកាសែតថតថា អាអ្ហែងប្រយ័ត្ន ‌‌! កុំចេះដឹងរឿងគេច្រើនពេក…។ អាអ្ហែងចង់ធ្វើអ្វីក៏ធ្វើទៅដីគេចាក់ធ្វើច្បាប់
រួចហើយ… អាអ្ហែងចង់មិច ? ក្រោយពីគំរាមអ្នកកាសែតរួចបុរសនោះក៏រត់គេចខ្លួនបាត់តែម្ដង…។

ពាក់ព័ន្ធរឿងឧក្រិដ្ឋកម្មបំផ្លាញព្រៃកោងកាងនេះលោក មុយ គួង ប្រធានបរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានបញ្ជាក់ថា លោក
បានចាត់កម្លាំងចំនួន៣នាក់ឲ្យទៅទីតាំងកន្លែងចាក់ដីនោះ។ ផ្ទុយពីការពិតការរង់ចាំអស់រយៈជាង៥ម៉ោងគេពុំឃើញក្រុមលោក មុយ គួង
មកកន្លែងកើតហេតុដូចការលើកឡើងនោះទេកាលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។

នៅក្នុងរឿងដដែលនេះលោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន ខែត្រកោះកុង ក៏បានចាត់ឱ្យលោក មុយ គួង មេបរិស្ថាន ស្រុកស្រែអំបិល
ឱ្យចុះទៅដល់ទីតាំងនោះផ្ទាល់ ហើយក៏ត្រឡប់មកវិញភ្លាមៗ។ លោក មុយ គួង មិនបានទៅរកគ្រឿងចក្រដែលដឹកដីចាក់លុបព្រៃកោង
កាង និងព្រៃលិចទឹកនោះទេ គឺហាក់បីដូចជាមានការលាក់លៀមពីភ្នែកអ្នកសារព័ត៌មាននៅនោះ។ អ្នកសារព័ត៌មាន យើងក៏បានទូរស័ព្ទ
ទៅប្រាប់លោក ប្រធានមន្ទីរបរិស្ថានខែត្រ ដើម្បីប្រាប់ពីកន្លែងលាក់គ្រឿងចក្រនៅពេលនោះកម្លាំងលោក មុយ គួង ក៏បានទៅដល់កន្លែង
លាក់គ្រឿងចក្រនោះនៅក្នុងព្រៃខណៈនោះមេឃុំ អាង ទី ក៏បានមកដល់ដែរហើយគេសង្គេតឃើញពួកគាត់បានខ្សឹបខ្សៀវក៏នាំគ្នាមក
សាលាឃុំបាត់។

លោក អាង ទី មេឃុំជីខក្រោម បាននិយាយទាំងកំហិងពេញក្នុងខ្លួនថា ដីនោះលោកចាក់ធ្វើផ្លូវកំពង់ទូកជូនប្រជាពលរដ្ឋ ហើយក៏មិនមាន
ការស្នើសុំច្បាប់អនុញ្ញាតនោះទេពោលគឺអត់ច្បាប់។ វាគឺជាដីបងប្អូនរបស់លោកនៅ ក្រុងភ្នំពេញ ហើយលោកចាក់បន្តិចបន្តួចទេ។

តាមប្រភពព័ត៌មានចុងក្រោយបានបង្ហើបថា រឿងចាក់ដីលុបព្រៃកោងកាងនេះ លោកមេឃុំ និងប្រធានបរិស្ថានស្រុក មានការគប់គិតគ្នា
ទើបមិនហ៊ានចាប់គ្រឿងចក្រ ចាក់ដីលុបព្រៃកោងកាង និងព្រៃលិចទឹក។ មហាជនកំពុងរង់ចាំមើលថា តើលោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរ
បរិស្ថាន ខែត្រកោះកុង នឹងមានវិធានការយ៉ាងណាចំពោះរឿងនេះ ? រឿងនេះគឺដឹងបានទៅដល់ថ្នាក់លើហើយ…។

គួរបញ្ជាក់ថា ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានថ្លែងនៅ ខែត្រកោះកុង ថា ជំទាវអភិបាលខែត្រ និងមន្ទីរអង្គភាពទាំងអស់សូមជួយថែរក្សាការពារធនធានធម្មជាតិជាពិសេសព្រៃកោងកាង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរ
ជាតិ មកទស្សនានៅក្នុង ខែត្រកោះកុង៕

error: Content is protected !!