(ព្រះសីហនុ)៖ លោក ឡុង ឌីម៉ង់ ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៦ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្រេចតែងតាំងជា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល តាមសំណើរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ ៩៥២អនក្រ.តត ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
គួរបញ្ជាក់ជូនដែរថា កាលពីអំឡុងចុងឆ្នាំ២០២១ លោក ឡុង ឌីម៉ង់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា សម្រេចតែងតាំងឱ្យកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តាំងពីនៅមានឋានន្តរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ២ តាមសំណើរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ ៤៧០អនក្រ.តត ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១៕



