(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក លី គឹមថៃ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរង ចុះសាកសួរសុខទុក្ខ លោកវរសេនីយ៍ត្រី អ៊ុន សុឃឿន អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលលោកកំពុងសម្រាកព្យាបាលជំងឺពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនេះ លោកមេបញ្ជាការរង បាននាំយកថវិកាសរុបចំនួន ១,០០០,០០០៛ (មួយលានរៀល) អង្ករ ៥០គីឡូក្រាម និងទឹកបរិសុទ្ធ ០៥យួរ ដែលជាការចូលរួមឧបត្ថម្ភរបស់លោកឧត្តមសេនីយ៍មេបញ្ជាការ លោកមេបញ្ជាការរង និងអស់លោក/លោកស្រី នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងទាំងអស់ ទៅឧបត្ថម្ភដល់លោកវរសេនីយ៍ត្រី អ៊ុន សុឃឿន ផងដែរ។

ជាចុងក្រោយ លោកវរសេនីយ៍ត្រី អ៊ុន សុឃឿន និងភរិយា បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត ដែលបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់កូនចៅ និងសូមគោរពជូនពរលោកឧត្តមសេនីយ៍មេបញ្ជាការ លោកមេបញ្ជាការរង និងអស់លោក/លោកស្រី នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងទាំងអស់ សូមមានសុខភាពល្អ កម្លាំងមាំមួន និងសូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

By admin

You missed

error: Content is protected !!