(ព្រះសីហនុ)៖ នារសៀលថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ គណៈប្រតិភូកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកវរនាវីទោ Andrew J. Recame មេបញ្ជាការនាវា USS CINCINNATI (LCS 20) និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម ដើម្បីពង្រឹងទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ ឱ្យកាន់តែល្អទ្វេឡើងថែមទៀត។

