បន្ទាយមានជ័យៈ លោកបណ្ឌិត ភីតថឺ លី ប្រធានក្រុមហ៊ុន អូប៊ីអូអ រ៉ូយ៉ាល់ ខនស្រ្តាក់សិន គ្រុប ឯ.ក ព្រមទាំងក្រុមគ្រួសារ បាននាំយក
គ្រឿងឧបភោគបរិភោគ ប្រគេនព្រះចៅអធិការ​ វត្តប្រាសាទស្រះកណ្ដាល ហៅថា វត្តខ្ចាស់ ស្ថិតក្នុង ឃុំ​បុស្បូវ​ ស្រុកព្រះនេត្រព្រះ​ ខែត្រ
បន្ទាយមានជ័យ​ សម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹកស្នាក់នៅក្នុងចំនួន៦០០គ្រួសារ​ កាលពីព្រឹកថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០២៥។

ព្រះចៅអធិការ​ នឹងយកគ្រឿងឧបភោគបរិភោគទាំងនេះ បន្តចែកជូនពលរដ្ឋភៀសសឹក​ ដែលស្នាក់ក្នុងទីអារ៉ាម​នៃព្រះអង្គ​ដែលពួកគាត់
កំពុងតែជួបការលំបាក​ខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។

អំណោយមនុស្សធម៌ទាំងនោះរួមមាន អង្ករ៥តោន ទឹកសុទ្ធ២០០កេស និងបបរសណ្តែកកំប៉ុងចំនួន១០០កេស។ អំណោយទាំងនេះជា
ការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឧបត្ថម្ភពលរដ្ឋភៀសសឹកដែលកំពុងជួបការលំបាកពីការឈ្លានពានពីសំណាក់
កងទ័ពថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។ នេះគឺជាស្មារតី ខ្មែរជួយខ្មែរ រួបរួមកម្លាំងសាមគ្គីគ្នាគឺខ្មែរតែមួយ។

ព្រះគ្រូចៅអធិការ​ធម្មាលង្ការ​ មុន្នី​ ចាន់​ មានសង្ឃដីកាថា​ ពលរដ្ឋភៀសសឹក​ដែលកំពុងស្នាក់នៅក្នុងវត្តនេះ​ មានចំនួន៦០០គ្រួសារ និង​ មានមនុស្សទាំងអស់ប្រមាណជាង៦,០០០នាក់​។

លោកបណ្ឌិត ភីតថឺ លី បានអំពាវនាវដល់បងប្អូនទូទាំងប្រទេសបើទោះបីជាមានបទឈប់បាញ់ក៏ពិតមែនក៏ប៉ុន្តែសូមមេត្តាបន្តរួបរួម
ជួយគ្នាក្នុង ស្មារតីខ្មែរតែមួយ ដើម្បីជួយផ្គត់ផ្គង់បណ្ដោះអាសន្នដល់បងប្អូនរដ្ឋខ្មែរយើងដែលមានផលប៉ះពាល់ និងជាពិសេស វីរកង
ទ័ពជួរមុខដែលបាននិងកំពុងខិតខំការពារបូរណភាពទឹកដីកម្ពុជានៃយើងបានសុខសន្តិភាព។

គួររំលឹកថា លោកបណ្ឌិត ភីតថឺ លី និងក្រុមគ្រួសារ តែងតែចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភគាំទ្រជាសម្ភារថវិកា
គ្រឿងឧបភោគបរិភោគជូនដល់ វីរកងទ័ពកម្ពុជា ការពារទឹកដីមាតុភូមិនៃយើង និងបងប្អូនពលរដ្ឋភៀសសឹកដោយសារការឈ្លានពាន
ទឹកដីខ្មែរពីសំណាក់ កងទ័ពថៃ៕

You missed

error: Content is protected !!