ត្បូងឃ្មុំៈ លោក ព្រាប គារ៉ាត់ អនុប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស សហការជាមួយ សមត្ថកិច្ចចម្រុះក្រោម
ការសម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូង ខែត្រត្បូងឃ្មុំ បានចុះបង្ក្រាប កន្លែងលក់ម៉ូតូគេចពន្ធ
ចំនួន៩ទីតាំស្ថិតក្នុងភូមិសាស្ត្រ ស្រុកមេមត់ ខែត្រត្បូងឃ្មុំ ដោយបានរកឃើញម៉ូតូគ្មានពន្ធនាំចូលចំនួន១៥១គ្រឿងនៅ
ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

កម្លាំងគយចល័ត ចាប់បានម៉ូតូគេចពន្ធ១៥១គ្រឿងមាន ម៉ាកហុងដា ស្កុបពី​ ហុងដាគ្លីក និងម៉ូតូហុងដាធុនធំសេរីថ្មី។ ម៉ូតូ
សេរីថ្មីទំនើបៗនោះគឺ ក្រុមឈ្មួញលួចនាំចូលពី វៀតណាម។ ម៉ូតូថ្មីនេះត្រូវបង់ពន្ធអាករថ្លៃក្នុងគ្រឿងយ៉ាងតិចជាង១០០០
ដុល្លារអាម៉េរិក ឯណោះ។

មន្ត្រីគយដែលចុះប្រតិបត្តិការផ្ទាល់ មុននឹងឈានទៅដល់ការព័ទ្ធចាប់នៅទីតាំងលក់ម៉ូតូខាងលើ អង្គភាពគយ បានស្រាវ
ជ្រាវតាមរយៈការឃាត់រថយន្តរបស់ ក្រុមហ៊ុន « វីរៈ ប៊ុនថាំ » ដែលបានលួចដឹកម៉ូតូគេចពន្ធចេញពីទីតាំងលក់ម៉ូតូខាងលើ
ហើយយកមកលក់បន្តនៅ រាជធានីភ្នំពេញ និងដែលត្រូវបានកម្លាំងគយបង្ក្រាបកាលពីពេលកន្លងទៅ។

មន្រ្តីគយបានបញ្ជាក់ទៀតថា ក្រុមឈ្មួញអ្នករកស៊ី ក៏បានលួចដឹកម៉ូតូគេចពន្ធតាមរយៈ រថយន្តដឹកអ្នកដំណើរ ហើយត្រូវ
បាន មន្ត្រីគយ ឃាត់ខ្លួនបានតែម្ដង។

នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ មន្ត្រីគយចល័ត ម្នាក់ទៀតដែលស្ថិតក្នុងការចុះចាប់ម៉ូតូដោយផ្ទាល់បានប្រាប់ បា
យ៉ង់ថាមស៍ ថា ម៉ូតូទាំងនោះសុទ្ធតែ ម៉ាកហុងដា មានដូចជា ស្កូបពី គ្លីក និងម៉ូតូត្រៃធុនធំ ក្រុមឈ្មួញលួចនាំចូលពី វៀត
ណាម មកកម្ពុជា។ ក្នុងម៉ូតូមួយគ្រឿងត្រូវ បង់ពន្ធអាករ ចូលថវិការដ្ឋជាង១០០០ដុល្លារអាម៉េរិក។ ម៉ូតូ នេះពួកគេដឹកយក
មកលក់បន្តនៅ រាជធានីភ្នំពេញ។

ខណៈកម្លាំងចម្រុះចាប់ម៉ូតូបានចំនួន១៥១គ្រឿងនៅពេលសួរនាំអ្នកបើកបររថយន្តគេបានឆ្លើយថា ខ្លួនគេបានដឹកម៉ូតូ
ចេញពីទីតាំងលក់ម៉ូតូខាងលើនេះ ពិតប្រាកដមែន។

គួរបញ្ជាក់ថា លោក ព្រាប គារ៉ាត់ ជាមន្ត្រីគយក្លាហាន និងសកម្មការងារម្នាក់ ព្រោះកន្លងមកលោកតែងតែចុះបង្ក្រាប រថ
យន្ត និងម៉ូតូគេចពន្ធនៅក្នុង ខែត្រស្ទឹងត្រែង ខែត្រមណ្ឌលគិរី និងខែត្រផ្សេងៗទៀត។ ឥឡូវនេះលោកបានចុះអនុវត្តច្បាប់
គឺបង្ក្រាបបានម៉ូតូគេចពន្ធនៅក្នុង ខែត្រត្បូងឃ្មុំ ធ្វើឱ្យរដ្ឋរកបានប្រាក់ចំណូលជាង១៥ម៉ឺនដុល្លារអាម៉េរិកផងដែរ៕

You missed