ភ្នំពេញៈ យោងតាមបណ្ដាញសង្គម «តេឡេក្រាម» ផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹក
ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញពីសមិទ្ធផលថ្មី នៃព្រះរាជាណាចក្រកម្ពុជា គឺ « អាកាសយានដ្ឋានអន្តរជាតិតេជោ »
ដែលជាស្នាដៃដ៏ធំ និងជាមោទកភាពថ្មីមួយរបស់កម្ពុជាបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការបើកដំណើរការនេះ គឺជាការបោះជំ
ហានដ៏សំខាន់មួយសម្រាប់ វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានចូលខ្លួនមកជំនួសតួនាទីអាកាសយាន
ដ្ឋានអន្តរជាតិភ្នំពេញ បច្ចុប្បន្នដើម្បីក្លាយជា « មជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា »។

ជើងហោះហើរដំបូងគេនឹងចូលចតក្នុង អាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវ
ទេសចរ មកពី ប្រទេសចិន ខណៈ ក្រុមហ៊ុនអាកាសចរណ៍ Korean Air គឺជាជើងហោះហើរចុងក្រោយគេបង្អស់ ដែល
ចេញដំណើរពី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២,៦០០ហិកតាស្ថិតនៅ ស្រុកកណ្ដាល
ស្ទឹង ខែត្រកណ្ដាល និងផ្នែកខ្លះនៃ ស្រុកបាទី ខែត្រតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាង
ត្បូង នៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីកណ្ដាលក្រុង។

លក្ខណៈសម្គាល់ដ៏សំខាន់មួយរបស់ អាកាសយានដ្ឋាននេះ គឺវាត្រូវបានចាត់ថ្នាក់ជា អាកាសយានដ្ឋានលំដាប់ 4F ដែល
ជាកម្រិតខ្ពស់បំផុតនៅក្នុង វិស័យអាកាសចរណ៍អន្តរជាតិ។ ជាមួយនឹងចំណាត់ថ្នាក់នេះ អាកាសយានដ្ឋាន អាចទទួល
យន្តហោះគ្រប់ប្រភេទរួមទាំង យន្តហោះខ្នាតយក្ស ដូចជា Airbus A៣៨០ និង Boeing ៧៣៧ ផងដែរ។

ក្នុងដំណាក់កាលទី១ ព្រលានយន្តហោះថ្មីនេះ មានសមត្ថភាពអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ក្នុង
មួយឆ្នាំ និងដោះស្រាយទំនិញបាន២៦,០០០តោន។

វិស័យអាកាសចរណ៍ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយ ក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់
ទំនងរបស់ អ្នកទេសចរ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុង ការទាក់ទាញ ការវិនិយោគ ទំនាក់ទំនង ការទូត និងគោលដៅ
ផ្សេងៗរាប់មិនអស់។

អាស្រ័យហេតុនេះ កម្ពុជា ក៏បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្ម ក្នុងការកសាង អាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ
ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់ សេចក្តីត្រូវការ កំណើន នៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នក
ដំណើរ ពិសេស ការតម្រង់គោលដៅមកកាន់ កម្ពុជា៕

You missed