ភ្នំពេញៈ យោងតាម ផេកហ្វេសប៊ុកផ្លូវការ នៃស្ថានទូត សហរដ្ឋអាម៉េរិក បានឱ្យដឹងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ថា លោកស្រី
Bridgette L. Walker ភារធារី ស្ថានទូតអាម៉េរិក បានជួបប្រជុំជាមួយ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ជាក់
ពីភាពជាដៃគូដ៏រឹងមាំរវាង សហរដ្ឋអាម៉េរិក និងកម្ពុជា ក្នុងខួបលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងទ្វេភាគី។
ភាគីទាំងពីរ បានពិភាក្សាអំពីការគាំទ្ររបស់ សហរដ្ឋអាម៉េរិក ចំពោះបទឈប់បាញ់រវាង កម្ពុជា និងថៃ ហើយរកវិធីសាស្រ្តដើម្បី
ធានាសន្តិភាពយូរអង្វែង។ ជំនួបទ្វេភាគីស្ថិតនៅ វិមានព្រឹទ្ធសភាកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងអំណរគុណចំពោះ ប្រធានាធិបតី ដូណាល់ ត្រាំ និងសហរដ្ឋអាម៉េរិក ដែលជួយធានាឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងចំពោះជំនួយបរទេសរបស់ សហរដ្ឋអាម៉េរិក ដល់ប្រជាជនកម្ពុជា ដែលរង
ផលប៉ះពាល់ពី ជម្លោះ ដោយរួមមាន អាហារបន្ថែមជាង៥០ម៉ឺនដុល្លារអាម៉េរិក សម្រាប់ស្ត្រី និងកុមារ ដែលរងផលប៉ះពាល់ ការផ្ដល់ ឧបករណ៍សម្រាប់ជួយសង្គ្រោះជីវិតម្តាយ និងកុមារ ថ្នាំលាបការពារមូសចំនួន៣ម៉ឺនដប និងមុងចំនួន២០ម៉ឺន ដើម្បីបង្ការការរីករាល
ដាលជំងឺគ្រុនចាញ់ និងថវិកាជំនួយដល់ ថ្នាក់រៀនជាង៥០០ ដើម្បីឱ្យមានការយល់ដឹង អំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីន នៅ ក្នុងសហគមន៍ ដែលរងផលប៉ះពាល់។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ សហរដ្ឋអាម៉េរិក ចំពោះភាពជាដៃគូដ៏រឹងមាំ ជាមួយកម្ពុជា និងជាប្រទេសដំបូងដែល
ទទួលស្គាល់ ឯករាជ្យភាពរបស់កម្ពុជា នៅក្នុង ឆ្នាំ១៩៥០។ ការពិភាក្សាក៏បានផ្តោតលើអាទិភាពសំខាន់ៗរបស់ សហរដ្ឋអាម៉េរិក
ដូចជា ការប្តេជ្ញារបស់ កម្ពុជា ក្នុងការទទួលយកជនជាតិខ្លួន ដែលរស់នៅ សហរដ្ឋអាម៉េរិក ដោយខុសច្បាប់វិលត្រឡប់មក ប្រទេ
សកម្ពុជាវិញ និងការប្រយុទ្ធប្រឆាំងមជ្ឈមណ្ឌលក្លែងបន្លំតាម អនឡាញ។
ក្នុងឱកាស នៃការអបអរសាទរខួបទី៧៥ឆ្នាំ នៃមិត្តភាពនេះ សហរដ្ឋអាម៉េរិក នៅតែប្តេជ្ញាធ្វើការជាមួយ កម្ពុជា ដើម្បីកសាងនូវ
អនាគត ដ៏ត្រចះត្រចង់ និងមានសុវត្ថិភាព សម្រាប់ប្រជាជាតិ នៃប្រទេសទាំងពីរ៕

