ដោយៈ បាយ៉ង់
កោះកុងៈ បន្ទាប់ពីការចុះផ្សាយរបស់កាសែត « កោះកុងហតញូស៍ » កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បរិយាយរៀបរាប់ថា
លោក គុយ ស៊ុន « បានធ្វើការឈូសឆាយដីព្រៃរបស់ខ្លួនប្រហែលអត់មានច្បាប់ទម្លាប់ទេ » ដែលប្រព្រឹត្តទៅនៅ ភូមិតានូន
ឃុំតានូន ស្រុកបទុមសាគរ ខែត្រកោះកុង រួចមក។

ស្រាប់តែនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក គុយ ស៊ុន បានដាក់ពាក្យប្ដឹងលោក យួន ឈីវ ចាងហ្វាងការផ្សាយគេហ
ទំព័រព័ត៌មាន « កោះកុងហតញូស៍ » ទៅសាលាដំបូង ខែត្រកោះកុង ដោយចោទលោក យួន ឈីវ ពីបទបរិហាកេរ្តិ៍ជាសាធា
រណៈតាមរយៈបណ្ដាញសារព័ត៌មាន។ ព្រោះលោកយល់ថា ការចុះផ្សាយព័ត៌មានរបស់លោក យួន ឈីវ គឺ « មិនពិត » រួច
ទាមទារសំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារអាម៉េរិក។

អ្វីដែលធ្វើឱ្យលោក គុយ ស៊ុន ខកចិត្តនោះ តុលាការសម្រេចសេចក្ដីបង្គាប់ឱ្យលោក យួន ឈីវ បង់ជំងឺចិត្តទៅដើមបណ្តឹង
រដ្ឋប្បវេណីចំនួនតែ៥លានរៀលប៉ុណ្ណោះ និងពិន័យ១លានរៀលចូលរដ្ឋ។ នេះយោងតាម សាលក្រមលេខ ២៩ «ខ» ចុះថ្ងៃ
ទី១០ ខែមេសា ឆ្នាំ២០២៥ របស់ សាលាដំបូង ខែត្រកោះកុង។

ក្រោយពីចេញសាលក្រមរបស់ សាលាដំបូងខែត្រ រួចមកលោក យួន ឈីវ បានប្ដឹងឧទ្ធរណ៍ និងសាលាឧទ្ធរណ៍ ព្រះសីហនុ
បានចេញដីកាកោះ ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បង្គាប់ឱ្យលោក យូន ឈីវ ចូលមក សាលាឧទ្ធរណ៍ ខែត្រព្រះសីហនុ នា
ថ្ងៃទី២០ ខែសីហា ឆ្នាំ០២៥ វេលាម៉ោង៨ និង៣០នាទីព្រឹក នៅសាលសវនាការទី២ ជាកំហិតដើម្បីពិភាក្សាដេញដោលពីបទ
បរិហាកេរ្តិ៍ជា សាធារណៈ។

គួររំឭកថា បន្ទាប់ពីធ្វើការចុះផ្សាយព័ត៌មាន ជាបឋមរបស់ អង្គភាពសារព័ត៌មាន « កោះកុងហតហូស៍ » លោក យួន ឈីវ
កន្លងទៅរួច អភិបាល ស្រុកបទុមសាគរ គឺលោក ក្រួចបូរី សីហា បានបង្កើតក្រុមការងារមួយឱ្យចុះទៅពិនិត្យមើល និងស្រាវ
ជ្រាវ។ ក្រោយពី ក្រុមការងាររបស់រដ្ឋបាល ស្រុកបទុមសាគរ ចុះទៅដល់ទីតាំងដីដែលលោក គុយ ស៊ុន បានធ្វើការឈូស
ឆាយនោះ ក្រុមការងារបានរកឃើញថា លោក គុយ ស៊ុន មិនទាន់មានលិខិតស្នើសុំច្បាប់ឈូសឆាយដីនោះពិតប្រាកដមែន
នេះបើយោងតាមការឱ្យដឹងពីលោក យួន ឈីវ និងទឡ្ហីករណ៍ផ្សេងៗទៀត។ ដូច្នេះយើងនាំគ្នារង់ចាំមើលថា តើដំណើររឿង
ក្ដីមួយនេះវានឹងទៅជាយ៉ាងណាដែលស្ថិតលើដៃ សាលាឧទ្ធរណ៍ ខែត្រព្រះសីហនុ៕

You missed