កោះកុងៈ អនុប្រធានសាខាគយ និងរដ្ឋាករ ខែត្រកោះកុង ត្រូវបាន អាជីវករអ្នករកស៊ីដឹកអ៊ីវ៉ាន់នាំគ្នាបញ្ចេញឯកសារឲ្យ អ្នកកា
សែតដោយ លោកអនុប្រធានគយរូបនេះ ទាមទារប្រាក់ពួកគាត់ច្រើនលើសលប់ពេក។ រឿងរ៉ាវនេះ កើតមានឡើងនៅចំណុច
ផ្លូវជាតិលេខ៤៨ ស្ថិតក្នុង ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខែត្រកោះកុង។
អ្នករកស៊ីដឹកទំនិញទាំងនោះលើកឡើងថា ពួកគាត់ស៊ីឈ្នួលដឹកទំនិញ និងគ្រឿងសមុទ្រឱ្យគេបន្តិចបន្តួចសោះបែរជា មន្ត្រី
គយរូបនោះទាមទារប្រាក់ច្រើនហួសកម្រិតដោយគិតមួយជើងពីរម៉ឺនរៀល។ បើឲ្យតែ១៥០០០រៀលក៏មន្ត្រីរូបនោះមិនព្រម
យកដែរ។

ការបង្ហាញពីភាពមិនប្រក្រតី នៃការប្រមូលពន្ធរបស់មន្ត្រីរូបនេះ បានបែកធ្លាយដោយសារតែលោក ម៉ៅ សាន់សូណា អនុប្រ
ធានសាខាគយ និងរដ្ឋាករ ខែត្រកោះកុង បានចាប់រយន្ត១គ្រឿងដែលបានដឹកទំនិញមួយចំនួន ហើយទារលុយពីប្រជាពល
រដ្ឋចំនួន១៥០០ដុល្លារអាម៉េរិក ដោយសន្យាថា នឹងដោះលែងរថយន្តដឹកទំនិញនោះមកវិញ។ ពួកគាត់ទទូចស្នើសុំឱ្យ អង្គភាព
ប្រឆាំងអំពើពុករលួយ (អេស៊ីយូ.ACU) និងលោក គុណ ញឹម អគ្គគយនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមមេត្តាបើកការ
ស៊ើបអង្គេតឯករាជ្យនៃអំពើពុករលួយរបស់លោក ម៉ៅ សាន់សូណា នេះផង។

ដោយឡែកប្រជាពលរដ្ឋរូបនោះ បានសម្របសម្រួលបង់ប្រាក់ឱ្យ អនុប្រធានគយ កោះកុង ត្រឹមតែចំនួន៣០០ដុល្លារអាម៉េរិក
ប៉ុណ្ណោះដែលជាថ្នូរដើម្បីបានយករថយន្តមកប្រកបការងាររកស៊ីធម្មតាវិញ។ ក៏ប៉ុន្តែមន្ត្រីរូបនោះបែរជាដោះលែងតែរថយន្ត រីឯ
អ៊ីវ៉ាន់ឬទំនិញផ្សេងៗទៀតត្រូវបានមន្ត្រីគយរូបនោះដកហូតទុកទាំងអស់។

ក្រោយពីមាន អ្នកកាសែតឆាត និងខលសួរនាំអំពីរឿងរ៉ាវខាងលើនេះលោក ម៉ៅ សាន់សូណា បានខឹងសម្បារនឹងបុរសរូប
នោះជាខ្លាំងព្រោះតែខ្លាចបែកការណ៍អំពើពុករលួយរបស់ខ្លួន រួចក៏ខលទូរស័ព្ទទៅគំរាមថា នឹងរាយការណ៍ទៅកាន់មេកង
របស់គាត់ដើម្បីចុះឆែកឆេរអ៊ីវ៉ាន់ផ្សេងៗនៅផ្ទះរបស់បុរសម្នាក់នោះថែមទៀតផង។
អ្នកនាំពាក្យ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក សែ សុឃន អង្គភាពយើងមិនអាចធ្វើការទំនាក់ទំនងដើម្បីសួរនាំ
បាននោះទេ ដោយសារផ្ញើតាមប្រព័ន្ធអេឡិចត្រូនិចតេឡេក្រាម កាលពីថ្ងៃទី១៦ ខែសីហា មិនមានអ្នកចូលមើលឡើយ។

លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករ ខែត្រកោះកុង លោកមិនបានឆ្លើយតបអ្វីច្រើនជាមួយ នឹងអ្នកកាសែតទេ គ្រាន់
តែលោកសុំលេខទូរស័ព្ទរបស់ អ្នកកាសែត ដើម្បីឲ្យ អនុប្រធានសាខាគយរបស់លោក ធ្វើការទំនាក់ទំនងទៅដើម្បីធ្វើការ
បកស្រាយជូន…។
យោងប្រភពពីពលរដ្ឋ ដែលបានឆ្លើយឆ្លងគ្នាតាមប្រព័ន្ធលេខទូរស័ព្ទជាមួយលោក ម៉ៅ សាន់សូណា និងវិក័យបត្របង់ប្រាក់
តាមប្រព័ន្ធធនាគារចំនួន៣០០ដុល្លារអាម៉េរិក ជាមួយនឹងថ្នូរការដោះលែងរថយន្តជូនគាត់មកវិញ។

ម្ចាស់ករណីលោក ម៉ៅ សាន់សូណា អនុប្រធានសាខាគយ ខែត្រកោះកុង អង្គភាពយើងមិនអាចធ្វើការទំនាក់ទំនងសុំការ
បកស្រាយបានទេកាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។ លោកកាន់ទូរស័ព្ទលេខ ០៩៧ ៩៥៥ ៦៦៦៦ បានឆ្លើយ
បំពានការពិតថា គាត់មិននៅទេ។ គាត់បានទៅក្រៅជាមួយមិត្តភក្ដិហើយ…។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋ និងអាជីវករ ដែលរកស៊ីដឹកអ៊ីវ៉ាន់ទាំងនោះសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ដំណឹងនេះ នឹងឮ
ទៅដល់លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងបើកការស៊ើបអង្គេតស្រាវជ្រាវ និងចាត់ការទៅលើ
លោក ម៉ៅ សាន់សូណា ទៅតាមវិធានការផ្លូវច្បាប់៕









