ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុន សុក្រិត លែន រៀល អ៊ីស្ទេត ឯ.ក មានអាសយដ្ឋានស្ថិតនៅ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង
ស្រុកព្រៃនប់ ខែត្រព្រះសីហនុ បានលក់ដីចំនួន៣៤ឡូត៍មានទំហំសរុប៣៤០០ម៉ែត្រការ៉េទៅឱ្យ ឧត្តមសេនីយ៍ត្រី និងភរិយារស់
នៅ ផ្ទះលេខ១១២សេ ផ្លូវ១៧៣ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្នុងតម្លៃព្រមព្រៀងគ្នា១៧
ម៉ឺនដុល្លារអាម៉េរិក កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើយោងតាមលិខិតកិច្ចសន្យាទិញ និងលក់ដី ចំនួន៤ទំព័រមានស្នាម
ផ្ដិតមេដៃពីភាគីទាំងសងខាងដោយមានការចូលរួមពីលោកមេធាវី។
លោក ម៉ម គឹមលី រស់នៅ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខែត្រព្រះសីហនុ ជាអគ្គនាយកក្រុមហ៊ុន សុក្រិត
លែន រៀល អ៊ីស្ទេត ឯ.ក រកស៊ីលក់ដីឡូត៍។ ម្ចាស់ក្រុមហ៊ុននេះ បានដាក់ពាក្យបណ្ដឹងទៅ ប្រធាននាយកដ្ឋាននគរបាលព្រហ្ម
ទណ្ឌ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ដោយប្ដឹងលោក មាស ធីបញ្ញា ដែលគេដឹងថា ជាមន្ត្រីនគរបាលផ្កាយ១ នៅក្រសួង
មហាផ្ទៃ និងភរិយាឈ្មោះ ផាន់ ស៊ីមាន រស់នៅផ្ទះលេខ១១២សេ ផ្លូវ១៧៣ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង
រាជធានីភ្នំពេញ « ពីបទឆបោករំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន »។

នៅក្នុងពាក្យបណ្ដឹងរបស់លោក ម៉ម គឹមលី បានរៀបរាប់ប្រាប់ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ថា « កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ
២០២៤ លោក មាស ធីបញ្ញា និងលោកស្រី ផាន់ ស៊ីមាន បានទិញដីឡូត៍ពីខ្ញុំបាទចំនួន៣៤ឡូត៍ ដែលមានលេខ H226,…មាន
តម្លៃសរុបចំនួន១៧០,០០០ដុល្លារអាម៉េរិក ( មួយសែនប្រាំពីរម៉ឺន )។ ចំនួនទឹកប្រាក់ទាំងនោះ ត្រូវទូទាត់តាមដំណាក់កាលនី
មួយៗ យោងតាមកិច្ចសន្យាទិញ និងលក់ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ និងកិច្ចសន្យាទិញ និងលក់ដី ចុះថ្ងៃទី១៤ ខែកក្កដា
ឆ្នាំ២០២៥។ ប៉ុន្តែរហូតមកដល់ពេលនេះលោក មាស ធីបញ្ញា និងលោកស្រី ផាន់ ស៊ីមាន មិនបានទូទាត់ឱ្យប្រាក់ឱ្យខ្ញុំបាទចំ
នួន១៧,០០០ដុល្លារអាម៉េរិក ( មួយម៉ឺនប្រាំពីរពាន់ដុល្លារអាម៉េរិក ) តាមកាលបរិច្ឆេទដូចបានកំណត់ក្នុងមូលប្បទានបត្រលេខ
២៨៦៨៦០ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ របស់ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់។ ដោយ មូលប្បទានបត្រ ខាងលើនេះពុំមាន
សាច់ប្រាក់ឡើយ »។
លោក ម៉ម គឹមលី បានយក មូលប្បទានបត្រ ( សែក: CHeck ) មួយសន្លឹកចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដែលមានទឹកប្រាក់
ចំនួន១៧,០០០ដុល្លារអាម៉េរិក ពីអ្នកស្រី ផាន់ ស៊ីមាន ក្នុងការទូទាត់ថ្លៃដី។ ធនាគារ អេប៊ីអេ ( ABA ) សាខា ខែត្រព្រះសីហនុ
បានបញ្ជាក់ប្រាប់លោក ម៉ម គឹមលី ថា « សូមចេញលិខិតជូនដំណឹងអំពី មូលប្បទានបត្រ ដែលមានលេខ ២៨៦៨៦០ និងចេញ
នៅថ្ងៃទី២០ កក្កដា ២០២៥ ដែលមិនអាចធ្វើការទូទាត់បាន គិតត្រឹមថ្ងៃទី៥ សីហា ២០២៥ វេលាម៉ោង៩:២០ព្រឹក »។

អ្នកស្រី ផាន់ ស៊ីមាន ប្រាប់ បាយ៉ង់ថាមស៍ កាលរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ថា គាត់បានចេញសែកឱ្យទៅលោក ម៉ម
គឹមលី ម្ចាស់ដីឡូត៍ចំនួន១០សន្លឹក។ សែក មួយសន្លឹកដំបូង អ្នកស្រីបានសារភាពថា គាត់មិនទាន់បានដាក់លុយចូលនោះទេដោ
យសារស្ថានភាពលំបាក សេដ្ឋកិច្ចធ្លាក់ចុះ។ ដោយដឹងថា លោក ម៉ម គឹមលី ប្ដឹងអ្នកស្រីក៏បានសុំជួបចរចាគ្នាសុំសងប្រាក់ទៅ
ម្ចាស់ដីឡូត៍ក្នុង១ខែចំនួន៥០០ដុល្លារ តែម្ចាស់ដីឡូត៍បានបដិសេធមិនទទួលយក។ ចំណែកសែក នៅសល់ចំនួន៩សន្លឹកទៀត
អ្នកស្រី ផាន់ ស៊ីមាន បញ្ជាក់ថា នឹងសងនៅឆ្នាំក្រោយ ទៅតាមកិច្ចសន្យាទិញ និងលក់ដី ជាដំណាក់ៗ។

ម្ចាស់ដីឡូត៍លោក ម៉ម គឹមលី ប្រាប់ បាយ៉ង់ថាមស៍ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ថា ក្នុងករណីខាងលើលោកគ្រាន់
តែយកសែកមួយសន្លឹក ដែលមានទឹកប្រាក់១៧,០០០ដុល្លារទៅបើក គឺគ្មានសាច់ប្រាក់នោះទេ។ ថ្មីៗនេះអ្នកស្រី ស៊ីមាន បានសុំ
ចរចាសងប្រាក់ក្នុង១ខែចំនួន៥០០ដុល្លារ តែលោកមិនព្រម។ លោកបន្តថា ឥឡូវនេះខ្ញុំលេងយកអ្វីទាំងអស់ ពីព្រោះបានប្ដឹងទៅ
ព្រហ្មទណ្ឌរួចហើយ ខ្ញុំសុំយកតែដីរបស់ខ្ញុំវិញតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការទិញ និងលក់ដីឡូត៍ ខាងលើបានធ្វើកិច្ចសន្យាចំនួនពីរដង។ លើកទី១ ធ្វើនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយ
ពុំមានលក្ខណៈផ្លូវច្បាប់គ្រប់គ្រាន់ និងលើកទី២ ធ្វើនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្នុងរាជធានីភ្នំពេញ។ រឿងនេះ ទើបផ្ទុះឡើ
ងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ខណៈម្ចាស់ដីឡូត៍យកសែកទៅបើប្រាក់នៅ ធនាគារ អេប៊ីអេ គឺគ្មានសាច់ប្រាក់នោះទេ៕



