ភ្នំពេញៈ លោក ALFARO MICHEL BARRY អ្នកឆ្លើយឆ្លងព័ត៌មាន អាម៉េរិក ប្រចាំសេតវិមាន បានមកដល់ប្រទេសកម្ពុជា
សម្រាប់យកព័ត៌មានពិត ដែលប្រទេសថៃ បានបង្កសង្រ្គាមរយៈពេល៥ថ្ងៃមកលើប្រទេសកម្ពុជាគឺចាប់ថ្ងៃទី២៤-២៩ ខែកក្កដា
ឆ្នាំ២០២៥ និងការអភិវឌ្ឍន៍របស់កម្ពុជា។

ក្នុងពេលលោកបំពេញបេសកម្មនេះជាអ្នកឆ្លើយឆ្លងព័ត៌មាន ប្រចាំសេតវិមាន លោកនឹងនៅកម្ពុជារយៈពេលចំនួន៥ថ្ងៃ។
លោក ALFARO MICHEL BARRY នឹងជួបសម្ភាសន៍លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សា
អភិវឌ្ឍន៍កម្ពុជា ហើយលោកនឹងបន្តដំណើរទៅកាន់ ខែត្រឧត្តរមានជ័យ ដើម្បីជួបជនភៀសសឹកកម្ពុជា និងកន្លែងគ្រាប់របស់
ថៃ បានផ្លោងមកលើទឹកដីកម្ពុជា។

ថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានស្នើសុំលោក ដូណាល់ ត្រាំ ជាបេក្ខភាពទទួលពានរង្វាន់
ណូប៊ែលសន្ដិភាព និងក៏មានការលើកឡើងអំពីការប្រសិទ្ធិនាមឈ្មោះ ផ្លូវជាតិលេខ៤ មកជាផ្លូវឈ្មោះ លោក ដូណាល់ ត្រាំ
ប្រធានាធិបតីសហរដ្ឋអាម៉េរិក ផងដែរ។

សហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗនេះបានផ្តល់ការអនុគ្រោះពន្ធ១៩ភាគរយដែលមុនបន្ថយពី៤៩ភាគរយមកត្រឹម៣៩ភាគ
រយ។ សហរដ្ឋអាម៉េរិក តាមរយៈ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានឱ្យ កម្ពុជា-ថៃ បញ្ឈប់ជាបន្ទាន់នូវបទឈប់
បាញ់គ្នាដោយប្រគល់តួនាទី ប្រទេសម៉ាឡេស៊ី ប្រធានអាស៊ាន ជាអ្នកតាមដានមើលការខុសត្រូវដោយឱ្យ អ្នកសង្កេតការណ៍
អនុព័ន្ធយោធា ត្រួតពិនិត្យផ្ទាល់។

ក្រៅពីនោះ ប្រទេសម៉ាឡេស៊ី បានប្រើផ្កាយរណបផ្ទាល់ដើម្បីមើលពីលើតំបន់ជម្លោះគ្នាថែមទៀតផង។ ដោយឡែក អ្នកកា
សែតអាម៉េរិកាំងរូបនេះ ក៏ចង់តាមដានយកព័ត៌មានផ្ទាល់ផងដែរដោយលោកនឹងស្នាក់នៅមួយយប់នា ខែត្រឧត្តរមានជ័យ នៃ
ប្រទេសកម្ពុជា៕

You missed