ភ្នំពេញៈ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេច ផ្អាកមុខងារលោក
ស៊ាន បូរ៉ាត ជាអនុប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។
បើទោះបីជាបាន ផ្អាកមុខងារពី អនុប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ ក៏ដោយគឺលោក ស៊ាន បូរ៉ាត ត្រូវមកបង្ហាញខ្លួន
រៀងរាល់ថ្ងៃធ្វើការនៅ អង្គភាពប្រឆាំងអំពើពុករលួយ។ រីឯ នាយកដ្ឋានបុគ្គលិក និងបណ្ដុះបណ្ដាល មានភារកិច្ចសម្របស
ម្រួលការចុះវត្តមានប្រចាំថ្ងៃ។
គួរបញ្ជាក់ថា លោក ស៊ាន បូរ៉ាត ត្រូវបានគេសង្ស័យថា ជាប់ការទាក់ទងនឹងអតីតឧកញ៉ា ឡេង ចាន់ណា ដែលបានរកស៊ី
បោកប្រាស់ប្រជាពលរដ្ឋស្លូតត្រង់ពីរឿងលក់ដីខ្យល់នៅ ខែត្រសៀមរាប។ កន្លងមកគេធ្លាប់បានឮសូរសំឡេងលោក ស៊ាន
បូរ៉ាត បាននិយាយឆ្លើយឆ្លងជាមួយ ឡេង ចាន់ណា ប្រាប់របៀបនិយាយឆ្លើយដោះសារជាមួយតុលាការ និងជាពិសេស
មានរូបថតអ្នកទាំងពីរស្និទ្ធស្នាលនឹងគ្នាថែមទៀតផង៕


