ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកប្រតិភូគ្រប់ជាន់ថ្នាក់ នៃរាជារដ្ឋាភិបាលកម្ពុជា នៅព្រឹក
ថ្ងៃអង្គារ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកង
ពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតក្នុងជន្មាយុ៦៧ឆ្នាំនៃបុព្វហេតុការពារបូរណភាព
ទឹកដីកម្ពុជា កាលពីថ្ងៃសៅរ៍ទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅសមរភូមិមុខទិសប្រាសាទ ទិសទី១​ ខែត្រព្រះវិហារ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកស្រី អ៊ុក ស៊ុនរ៉ានី ព្រមទាំងក្រុមគ្រួសារ និង
សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ឯក ដួង សំនៀង បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀង
ឃ្លាតឡើយ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព
ហើយក៏ដូចជា សពនៃវីរៈកងទ័ពកម្ពុជា នៅជួរមុខទាំងអស់ដែលបានពលីជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិនៃយើង។ ប្រជារាស្ត្រទាំងអស់នឹងចងចាំក្នុងបេះដូងអំពីគុណតម្លៃមិនអាចកាត់ថ្លៃបាន នៃវីរៈកងទ័ពកម្ពុជា ដ៏អង់អាចក្លាហានដែលបាន
លះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារទឹកដីខ្មែរតពីដូនតារបស់ខ្លួន៕

You missed