ភ្នំពេញៈ យោងតាមបណ្ដាញសង្គម ផេកហ្វេសប៊ុក ផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា ដែលវិលប្រឡប់មកពី ប្រទេសម៉ាឡេស៊ី វិញនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញដល់
ប្រជាពលរដ្ឋខ្មែរថា ជាលទ្ធផលដ៏ត្រចះត្រចង់ពីចំនួបរវាងខ្ញុំ និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តី
ទី នៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖

ទី១. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង២៤០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
នេះជាជំហានដ៏សំខាន់ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡើងវិញនូវសន្តិភាព និងសន្តិសុខ។
ទី២. រៀបចំកិច្ចប្រជុំក្រៅផ្លូវការ ថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជាយោធ
ភូមិភាគទី៤ និងទី៥) នៅវេលាម៉ោង០៧០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ
និងអនុព័ន្ធយោធា ដឹកនាំដោយ ប្រធានអាស៊ាន បើមានការឯកភាពពីភាគីទាំងពីរ និង
ទី៣. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើ
ជាម្ចាស់ផ្ទះ។

សម្ដេចធិបតី សូមអរគុណ ឯកឧត្តម នាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលឱ្យមានកិច្ច
ប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ សម្ដេច ក៏សូមអរគុណ ឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump ដែលបានផ្តល់
ការគាំទ្រដល់ ដំណើរការចរចាររកការឈប់បាញ់ភ្លាម ដើម្បីកសាងសន្តិភាពតាមរយៈ សហរដ្ឋអាម៉េរិក ធ្វើជាសហអ្នក
រៀបចំនៃជំនួបថ្ងៃនេះ (ថ្ងៃទី២៨ កក្កដា ២០២៥)។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏សូមអរគុណដល់ រដ្ឋាភិបាលចិន ដែលតែងតែគាំទ្រលើកទឹកចិត្តឱ្យភាគីទាំងពីរស្វែងរក
ការឈប់បាញ់ និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ។
សម្ដេច ជឿជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់គ្នារវាង កងទ័ពកម្ពុជា និងកងទ័ពថៃ នេះគឺជាមូលដ្ឋានសំខាន់សម្រាប់ការ
កសាងទំនុកចិត្តរវាងគ្នា និងការកែលម្អស្ថានការឱ្យប្រសើរឡើងឈានទៅរកប្រក្រតីភាពនៅពេលអនាគត៕



