ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Donald Trump
ប្រធានាធិបតី សហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធស្ថិតនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីស្វែងរកដំ
ណោះបទឈប់បាញ់គ្នា កាលពីយប់ថ្ងៃសៅរ៍ទី២៦ ខែកក្កដា ឆ្នាំ២០២៥។
នៅក្នុងកិច្ចសន្ទនានោះ ឯកឧត្តមប្រធានាធិបតីអាម៉េរិក បានបញ្ជាក់អំពីឆន្ទៈរបស់ ឯកឧត្តម ដែលមិនចង់ឃើញមានសង្គ្រាម
ឬការប្រយុទ្ធគ្នា ដែលនាំឲ្យមនុស្សជាច្រើនស្លាប់ និងរបួសទាំងសងខាង ដោយគិតទាំងកងទ័ព និងប្រជាជនស៊ីវិល។ ដោយ
ហេតុនេះហើយបានជា ឯកឧត្តម តែងតែខិតខំសម្របសម្រួល និងបានបញ្ចប់ដោយជោគជ័យនូវការប្រយុទ្ធគ្នា នៅតាមប
ណ្ដាប្រទេសជាច្រើននៅលើពិភពលោក។

ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាង កងទ័ពកម្ពុជា និងកងទ័ពថៃ ឯកឧត្តម ប្រធានាធិបតី Donald Trump ក៏ចង់ឃើញនូវការឈប់
បាញ់គ្នាភ្លាម និងសន្តិភាព រវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្ដេចធិបតី ក៏បានបញ្ជាក់យ៉ាងច្បាស់ជាមួយ ឯកឧត្តម ប្រធានាធិបតី Donald Trump ថា កម្ពុជា ឯកភាព
ជាមួយសំណើរឱ្យមានការឈប់បាញ់ភ្លាម និងដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ។ ជាក់ស្ដែងជំហរនេះ សម្ដេច ធ្លាប់
បានបញ្ជាក់ជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និងជាប្រធានប្ដូរវេន អាស៊ាន កាលពីថ្ងៃទី២៤ ខែ
កក្កដា កន្លងទៅផងដែរ។

ជាដំណឹងល្អដែល សម្ដេច បានទទួលពី ឯកឧត្តម Donald Trump ក្រោយពី ឯកឧត្តម បានពិភាក្សាជាមួយ ឯកឧត្តម Phum
tham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃ បានឯកភាពជាមួយសំណើរបស់ ឯកឧត្តម ប្រធានាធិបតី ស្តីពីការ
ឈប់បាញ់គ្នាភ្លាមផងដែរ។ នេះគឺជាដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរ។
សម្ដេចធិបតី សង្ឃឹមថា ភាគីថៃ នឹងមិនកែប្រែជំហរនេះម្តងទៀត ដូចកាលពីថ្ងៃទី២៤ ខែកក្កដា ក្រោមការ ជួយសម្របស
ម្រួលរបស់ ឯកឧត្តម Anwar Ibrahim នោះទេ។



សម្ដេចធិបតី បានប្រគល់ភារកិច្ចជូន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិ
បត្តិការអន្តរជាតិ ឱ្យបន្តកិច្ចការងារនេះ ដោយពិភាក្សាជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក
ដើម្បីសម្របសម្រួលជាមួយ ភាគីថៃ ក្នុងគោលដៅឈានទៅ អនុវត្តគោលការណ៍ ដែលបានព្រមព្រៀងគ្នាឲ្យបានឆាប់
រហ័ស ដែលអាចបញ្ចប់ការស្លាប់ និងរបួសរបស់កងទ័ព និងប្រជាពលរដ្ឋទាំងសងខាង។
សម្ដេច សូមអរគុណ ឯកឧត្តម ប្រធានាធិបតីអាម៉េរិក លោក Donald Trump ដែលបានផ្តួចផ្ដើមគំនិត និងសម្របសម្រួល
ដើម្បីស្វែងរកការឈប់បាញ់ភ្លាម និងសន្តិភាពរ វាងកម្ពុជា និងថៃ នាពេលនេះ។
លទ្ធផលដ៏ល្អនេះ ពិតជានឹងជួយការពារអាយុជីវិតរបស់កងទ័ព និងដូចប្រជាពលរដ្ឋស៊ីវិលជាច្រើននាក់ទាំងខ្មែរទាំង ថៃ
ដែលអាចបាត់បង់ដោយសារការប្រយុទ្ធគ្នា ឬក៏រងរបួស និងជួយឲ្យជនភៀសខ្លួនរាប់សែននាក់អាចបានវិលត្រឡប់ទៅ
រស់នៅក្នុងភូមិឋានរបស់ខ្លួនវិញ ដើម្បីបន្តដំណើរការជីវិតជាប្រចាំថ្ងៃរបស់ពួកគាត់ដោយសេចក្តីសុខ និងសន្តិភាព។
គួរបញ្ជាក់ថា បើទោះមានការពិភាក្សាគ្នាជាមួយ ប្រធានាធិបតី សហរដ្ឋអាម៉េរិក លោក ដូលណាល់ ត្រាំ កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ហើយថ្មីៗក្ដី ក៏ប៉ុន្តែនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃ នៅព្រឹកព្រលឹមឡើងគឺពួកគេបានបាញ់មកលើដែនអធិបតេយ្យភាព នៃទឹកដីកម្ពុជា កាន់តែខ្លាំងឡើង ជាពិសេសបានប្រើ យន្តហោះទម្លាក់គ្រាប់បែកចង្កោម ទ្រូន និងអាវុធធុនធ្ងន់ស្ទើរគ្រប់ប្រភេទ៕






