ដោយៈ ធិបតី
ភ្នំពេញៈ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់នៅក្នុង ផេកបណ្ដាញសង្គមហ្វេស
ប៊ុន និងតេឡេក្រាម ផ្លូវការជូន «ពួកអន្តជាតិសៀម» អំពីការស្នើសុំបើកច្រកព្រំដែនរវាងប្រទេសទាំងពីរឡើងវិញ។ ករណីនេះ
សម្ដេចនាយករដ្ឋមន្ត្រី បានឆ្លើយតបដ៏មានអន្ថន័យថា កូនសោបើកច្រកទ្វារព្រំដែននៅលើថៃ ហើយសំខាន់រកអ្នកមានអំណា
ចពិតប្រាកដមកដោះស្រាយជាពិសេសសូមកុំឱ្យបើកឬបិទព្រំដែនជាឯកតោភាគីទៀត។
នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចនៃ
កម្ពុជា បានទទួលលិខិតពីភាគីថៃនៅ ខែត្រស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲ្យ
រថយន្តដឹកទំនិញចេញ-ចូលដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្ដេចនាយករដ្ឋមន្ត្រី ក៏សូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេស (ខ្មែរនិងថៃ) ជាពិសេស «ពួកអន្តជាតិសៀម» នូវ
៤ចំណុចសំខាន់ៗមានយ៉ាងដូច្នេះថាៈ
១.កម្ពុជា យល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋ ទាំងខាងកម្ពុជា ទាំងខាងថៃ ដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន
។ ហេតុដូច្នេះហើយបានជា កម្ពុជា មិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបី
កាលពីចុង ខែឧសភា ឆ្នាំ២០២៥។ ព្រោះយើងមិនមានបំណងពង្រីកភូមិសាស្ត្រ ដែលមានវិវាទ ឬបង្កបញ្ហាដែលនាំឲ្យប៉ះពាល់
ដល់ការធ្វើដំណើរ និងការធ្វើពាណិជ្ជកម្ម របស់ប្រជាជនថៃ និងខ្មែរ តាមបណ្ដោយព្រំដែនទេ។

២.កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមធ្វើការបិទ-បើកច្រកព្រំដែនជាឯកតោភាគីនោះទេ។ កងទ័ពថៃ បានចាប់ផ្តើមធ្វើការបិទច្រក
ព្រំដែន កែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខខណ្ឌកម្រិតការធ្វើដំណើរចេញ-ចូល របស់ប្រជាពលរដ្ឋជាឯកតោភាគីចាប់
តាំងពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃ បានបន្តធ្វើការកែប្រែម៉ោងបិទ-បើកជាឯកតោភាគី នៅតាម
បណ្តាច្រកព្រំដែន មួយចំនួនរហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលថៃ បានប្រកាសបិទច្រកទាំងអស់
ក្រោមហេតុផល នៃបញ្ហាអសន្តិសុខ។
៣. ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់ រាជរដ្ឋាភិបាលថៃ រួមជាមួយ
ភាពមិនស៊ីចង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយ
កងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ពិតប្រាកដ និងយូរអ
ង្វែង។

៤. ដូចដែលខ្ញុំបានបញ្ជាក់ជាច្រើនដងរួចមកហើយថា ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការ បិទច្រកព្រំដែននេះ គឺងាយ
ស្រួលដោះស្រាយទេបើសិនជាភាគីថៃ ដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគី ពីថ្ងៃទី៧ ខែមិថុនា
កន្លងទៅនេះ ធ្វើការបើកច្រកព្រំដែនឱ្យដូចស្ថានភាពដើមជាឯកតោភាគីវិញនោះនឹងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិន
មានការបិទ-បើកជាឯកតាគីទៀតនោះគឺជាការស្រេច។ កម្ពុជា នឹងបើកច្រកព្រំដែនខាងកម្ពុជា យ៉ាងយូរ៥ម៉ោងក្រោយពី
នោះ។ និយាយឱ្យខ្លីគឺ កូនសោស្ថិតនៅក្នុងដៃរបស់ភាគីថៃ ហើយ។
ហេតុដូច្នេះ ចំពោះអាជ្ញាធរថៃ ក៏ដូចជាប្រជាជនថៃ ដែលមានបំណងចង់ឱ្យមានការបើកច្រកព្រំដែន កម្ពុជា-ថៃឡើងវិញនោះ
មិនចាំបាច់ស្នើមកកម្ពុជានោះទេ។ សូមស្នើទៅអ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃ (មិនថាជាកងទ័ព ឬអ្នកណា
នោះទេ) ឱ្យបើកច្រកព្រំដែនឲ្យមានស្ថានភាពប្រក្រតីឡើងវិញដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ និងផ្ដល់ការធានាច្បាស់
លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះគឺជាការស្រេច។ អ្វីៗនឹងត្រឡប់ទៅដំណើរការជាប្រក្រតីដូចមុនវិញ
ហើយ។

គួរបញ្ជាក់ថា ការបិទច្រកព្រំដែនពីសំណាក់ កងទ័ពអាវខ្មៅអន្តសៀម នោះធ្វើឱ្យក្រុមអាជីវករថៃខឹងជាខ្លាំង ពីព្រោះពួកគេ
ខាតបង់ប្រាក់រាប់លានដុល្លារខណៈនាំទំនិញ និងផលិតផលនានាចេញក្រៅស្រុកមិនបាន។ ស្ត្រីជនជាតិថៃម្នាក់បានធ្វើអត្ត
ឃាតបាញ់សម្លាប់ខ្លួននៅក្នុងផ្ទះរបស់គាត់ ដោយសារជំពាក់ប្រាក់ធានាគារច្រើនពេក ខណៈមិនអាចនាំផ្លែឈើទៅលក់ក្រៅ
ស្រុកបាន។ កន្លងមកគេសង្គេតឃើញ ឈ្មួញថៃ តែងតែយកបន្ថែផ្លែឈើទៅចាក់ចោល ព្រោះមិនអាចយកទៅលក់ឱ្យនរណា
បាន។ កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ក្រុមបាតុករថៃបាននាំគ្នាធ្វើបាតុកម្មក៏ផ្ទុះហិង្សាជាមួយប៉ូលិសថៃនៅកណ្ដា
ល ក្រុងបាងកក ហើយក្រុមបាតុករក៏មានការទាមទារស្នើសុំឱ្យ លោកស្រីនាយករដ្ឋមន្ត្រីថៃ ចុះចេញពីដំណែង៕












