ភ្នំពេញៈ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន
ដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ គណៈកម្មការរៀបចំឯកសារដើម្បីបញ្ជូនទៅ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធ
ករណី តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅទី
ស្តីការក្រសួង។
គណៈកម្មការនេះមានសន្ថាប័នពាក់ព័ន្ធមកពីគ្រប់ក្រសួង។ កិច្ចប្រជុំបានធ្វើការពិភាក្សាពាក់ព័ន្ធករណីជម្លោះព្រំដែនជា
មួយប្រទេសថៃនិងកម្ពុជានៅក្នុង តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។
កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាផងដែរ អំពីបច្ចុប្បន្នភាពការងាររបស់ គណៈកម្មការ ដែលបាននិងកំពុងបន្តអនុវត្តព្រម
ទាំងយុទ្ធសាស្រ្ត និងផែនការការងារ ដើម្បីសម្រេចគោលដៅសំខាន់ៗ ដែល រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេច
បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ជូន៕




