ភ្នំពេញៈ យោងតាមផេកហ្វេសប៊ុក និងបណ្ដាញសង្គមតេឡេក្រាមផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបទៅនឹងការសំណូមពររបស់ ព្រះតេជគុណ (លោកឪស៊ុច) ជនជាតិខ្មែរ ដែលកំពុង
រស់នៅ ខែត្របុរីរ៉ាំ ប្រទេសថៃ សព្វថៃ នាយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ថា ក្នុងនាមជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង
ក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ខ្ញុំសូមស្វាគមន៍ ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា។

សម្ដេចធិបតី បានបញ្ជាក់ពីទឹកចិត្តខ្មែរស្រឡាញ់ខ្មែរថា មិនត្រឹមតែចំពោះ លោកឪស៊ុច ទេបើសិនជាមាន ព្រះតេជគុណ ព្រះ
ថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជា
ខ្មែរ ឬដោយសារមានសង្ឃដីកា ឬបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារ
បូរណភាពទឹកដីរបស់ខ្លួន ខ្ញុំព្រះករុណា ខ្ញុំសូមនិមន្ត និងអញ្ជើញ ព្រះតេជគុណ និងបងប្អូនមករស់នៅ ប្រទេសកម្ពុជា។

សម្ដេច បានបង្ហាញពីបេះដូងខ្មែរទៀតថា រាជរដ្ឋាភិបាល និងប្រជាជនខ្មែរស្វាគមន៍ ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា
ហើយធានាថា នឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ។

នេះជាទឹកចិត្តខ្មែរស្រឡាញ់ខ្មែរពិតៗ ហើយប្រជាជនកម្ពុជា នៅទូទាំងប្រទេសក៏មានចិត្តស្រឡាញ់រាប់បងប្អូនខ្មែរលើជាខ្លាំង
ផងដែរដែលកំពុងតែរស់នៅលើទឹកដីកំណើតរបស់ខ្លួនតពីដូនតាខ្មែរ ហើយបានប្រែក្លាយជា ជនអន្តោប្រវេសន៍ នៃជាតិសា
សន៍ដទៃ។

គួរបញ្ជាក់ថា ប្រជាជនខ្មែរ មានការត្រេកអររំភើបក្នុងចិត្ត និងគាំទ្រ សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា យ៉ាងខ្លាំងដែលបាន
ទទួលយកលោក ឪស៊ុច ជាព្រះភិក្ខុសង្ឃខ្មែរ ឱ្យព្រះអង្គមកគង់នៅប្រទេសកម្ពុជា ដោយគ្មានការភ័យខ្លាចអ្វីឡើយ។ ព្រះ
អង្គជាអ្នកស្រុក ខែត្របុរីរ៉ាំ ប្រទេសថៃ សព្វថ្ងៃ។ ព្រះអង្គ បានចេញមុខរិះគន់ពួកជ្រុលនិយមថៃដែលធ្វើឱ្យពួកគេតាមរក
រឿងព្រះអង្គដល់វត្តលោកកំពុងគង់នៅ បុរីរ៉ាំ៕

You missed