ព្រៃវែងៈ លោកបណ្ឌិត ភីតថឺ លី និងលោកជំទាវ ឆាយ លីណា ដែលមានទឹកចិត្តសម្បុរសធម៌ដ៏ល្អបានយក សម្ភារសិក្សាជាច្រើនមុខចែកជូនកុមារក្រីក្រចំនួន៣២០នាក់ ព្រមទាំងផ្តល់ឯកសណ្ឋានដល់អ្នកគ្រូៗស្ថិតនៅ សាលាមត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពល ភូមិរកា ឃុំរកា ស្រុកពារាំង ខែត្រព្រៃវែង កាល ពីព្រឹកថ្ងៃទី២២​ ខែធ្នូ ឆ្នាំ២០២៣។

លោកបណ្ឌិត ភីតថឺ លី និងភរិយា ឆាយ លីណា បានចំណាយថវិកាផ្ទាល់ខ្លួនដែលបានកសាង សាលាមត្តេយ្យ សិក្សាធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពល អស់រាប់ម៉ឺនដុល្លារដែលមានលក្ខណៈស្ដង់ដារអន្តរជាតិនៅក្នុង ខែត្រព្រៃវែង។ លោកឧកញ៉ា និងលោកជំទាវបានដឹកនាំក្រុមការងាររួមមានទី១-លោក Hong Hong seok។ ទី២-លោក Kuang Chien chung។ ទី៣-លោក Chen You chun។ ទី៤-លោក Wang Jian hua។ទី៥- លោក Qu Rain bow និង៦-លោក Liu Gang ដើម្បីនាំយកសម្ភារសិក្សាចែកជូនកុមារក្រីក្រចំនួន៣២០នាក់ ក្នុងសាលាមាន សៀវភៅសរសេរ៤០០ក្បាល ខ្មៅដៃ៤០០ដើម តុជ័រវែងចំនួន១៣ កៅអីចំនួន១១០កាបូបស្ពា យរបស់សិស្សចំនួន៣០០។

ដោយមានទឹកចិត្តល្អ លោកបណ្ឌិត ភីតថឺ និងភរិយា ក៍បានចែកជូន ឯកសណ្ឋានដល់អ្នកគ្រូៗក្នុងម្នាក់ៗទទួ លបាន៣សម្រាប់ ដែលមានអ្នកគ្រូៗចំនួន១៥នាក់។ សាលាក៍បានផ្តល់ជូនអាហារញាំពេលព្រឹកដល់កុមារ ទាំងនោះថែមទៀតផង។

គួរបញ្ជាក់ថា សាលាមត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពល ជាសាលាគំរូស្ដង់ដារសិស្សាមួយ ដែលមាន ឯកសណ្ឋានតែមួយ មានអនាម័យស្អាតល្អ មានសម្ភារសិក្សាដ៏សម្បូរណ៍បែប ជាពិសេសមានឧប ករណ៍បម្រើឱ្យក្មេងលេងជាច្រើនប្រភេទទៀតផង៕

You missed

error: Content is protected !!