ដោយៈ បាយ៉ង់ថែមស៍
កំពង់ស្ពឺៈ ឈើជាច្រើនដុំដឹកតាមគោយន្តកន្រ្តៃត្រូវបានក្រុមឈ្មួញ និងប្រជាពលរដ្ឋដឹកយ៉ាងអនាធិបតេយ្យ យកមកទុកតាមផ្ទះពលរដ្ឋជាច្រើនកន្លែងស្ថិតនៅ ភូមិទំពូង ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ប៉ុន្តែករណី នេះសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធក្នុងស្រុកមិនបានចុះបង្រ្កាបឡើយគេសង្ស័យថា ដុល្លារបាំងភ្នែក។

តាមសេចក្តីរាយការណ៍ពីពលរដ្ឋ និងអ្នកដឹកឈើរស់នៅភូមិខាងលើបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែធ្នូ នេះថា ឈើដែលពួកគាត់ដឹកមកពី ភ្នំឱរ៉ាល់ ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ នោះតែទម្រាំពួកគាត់ដឹកមកដល់ ស្រុក បសេដ្ឋ គឺបានបង់លុយឱ្យសមត្ថកិច្ចនិងមន្រ្តីជំនាញពាក់ព័ន្ធនៅតាមដងផ្លូវអស់លុយ២០០ដុល្លារទើបមកដល់ ផ្ទះ។

ប្រភពដដែលបន្ថែមទៀតថា ឈើប្រណិតប្រភេទដុំៗនេះមានមុខកាត់ទំហំ៥០ទៅ៦០តឹក មានប្រវែងជាងពីរ ម៉ែត្រ។ ពួកគាត់បានលក់ទៅឱ្យក្រុមឈ្មួញក្នុងមួយគោយន្តតម្លៃជាងបួនលានរៀល។ ឈើទាំងនោះគ្មានអ្នក ណាហ៊ានជាមួយនោះទេ ? ព្រោះជារបស់មន្រ្តីធំម្នាក់នៅក្នុង ខេត្តកំពង់ស្ពឺ ទើបមន្រ្តីជំនាញ រដ្ឋបាលព្រៃឈើ ពាក់ព័ន្ធទាំងអស់ចេះតែបិទភ្នែកទៅ…។

ដោយឡែកមហាជនមានការរិះគន់ទៅលើមន្រ្តីជំនាញពាក់ព័ន្ធ រដ្ឋបាលព្រៃឈើ ខេត្តពំពង់ស្ពឺ បើកភ្លើងខៀវឱ្យ ក្រុមឈ្មួញ និងពលរដ្ឋកាប់បំផ្លាញព្រៃឈើនៅតំបន់ ភ្នំឱរ៉ា់ល់ស្ទើរតែរលាយហិនហោចគ្មានសល់ឡើយ។

ចំណែកឯលោក ឯម ឃន នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកបរសេដ្ឋ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នេះថា សូមទូរស័ព្ទទៅ នាយផ្នែករដ្ឋបាលព្រៃឈើឈ្មោះ នាត ទៅ…។ រីឯបុគ្គលឈ្មោះ នាត នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ មិនបានលើកទូរស័ព្ទនោះឡើយ៕

You missed