ស្ទឹងត្រែងៈ កងរាជអាវុធហត្ថ នៃទីស្នាក់ការសន្តិសុខលេខ៧៤៧ ដឹកនាំប្រតិបត្តិការពី លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការ
កងរាជអាវុធហត្ថ ខែត្រស្ទឹងត្រែង សហការជាមួយ មន្ទីរបរិស្ថានខែត្រ បើកកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំលើដង ទន្លេ
មេគង្គ ចាប់បានថ្នាំឆ្កួតជាង៣៧គីឡូក្រាម ខណៈជនសង្ស័យក៏បានរត់គេចខ្លួនបាត់។
ការបង្ក្រាបថ្នាំឆ្កួតបានជាង៣៧គីឡូកា្រមនេះ ធ្វើឡើងត្រង់ចំណុច កន្ទុយកោះហឹប វេលាម៉ោង២១ និង២០នាទីយប់ កាលពីថ្ងៃទី៣០ ខែ
មិថុនា ឆ្នាំ២០២៦ ស្ថិតនៅដងទន្លេមេគង្គ ភូមិកោះហឹប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខែត្រស្ទឹងត្រែង។
ប៉េអឹម បានរកឃើញថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ice (ទឹកកក) ចំនួន៣៧កញ្ចប់ ស្មើនឹងទម្ងន់៣៧៧១១.៧ក្រាម (ថ្លឹងទាំងសម្បក ថង់)។ សម្បកថ្នាំឆ្កួត មានពណ៌លឿង ក្រហម និងលាយស.ជាដុំធំៗ។ ប៉េអឹម កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងខែត្រ ដើម្បីចាត់ការតាមនីតិវិធី៕

