កំពត: កម្លាំងចម្រុះអាជ្ញាធរ ខែត្រកំពត រួមមាន ស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថ សាខាគយ និងរដ្ឋាករ សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) មន្ទីរពាណិជ្ជកម្ម អាជ្ញាធរក្រុង និងតំណាងអយ្យការអមសាលាដំបូង ចុះឆែកឆេរទីតាំងឃ្លាំងស្ដុកអីវ៉ាន់មួយកន្លែងស្ថិតក្នុង ភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។

មន្ត្រីបានដកហូតភស្តុតាងមួយចំនួនដូចជា ណែសកាហ្វេ ប្រេងឆាហែល ធីឆេហ្វ សាប៊ូកក់សក់ ម៉ូលីវ ថ្នាំដុសធ្មេញខ័លហ្គេត សាប៊ូដុសខ្លួនប្រូធិច និងភេសជ្ជៈកំប៉ុងមួយចំនួនធំទៀត។

ជុំវិញករណីនេះ ឯកឧត្តម ម៉ៅ និន បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់បំផុតដោយគ្មានការលើកលែង។ ឯកឧត្តម ក៏បានបង្គាប់ឱ្យជាងកាត់
សោទ្វារឃ្លាំងចូលពិនិត្យជាក់ស្តែងព្រមទាំងប្រគល់មុខការឱ្យទៅ អភិបាលរងខែត្រ គឺលោក ង៉ាន ធារិទ្ធ ព្រមទាំងមន្ត្រីជំនាញបន្តនីតិវិធីទៅ
តាមច្បាប់។ ខណៈនោះសមត្ថកិច្ចក៏បានកោះហៅអ្នកពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនមកធ្វើកំណត់ហេតុបំភ្លឺ ដើម្បីបន្តនីតិវិធី។

កម្លាំងចម្រុះកំពុងសហការយ៉ាងជិតស្និទ្ធជាមួយ តំណាងអយ្យការអមសាលាដំបូងខែត្រ ដើម្បីបន្តកសាងសំណុំរឿង និងធ្វើកំណត់ហេតុឱ្យ
បានច្បាស់លាស់ក្នុងគោលបំណងស្វែងរកម្ចាស់ទីតាំងដែលមិនព្រមសហការ និងអ្នកពាក់ព័ន្ធដើម្បីចាត់វិធានការបញ្ជូនទៅ តុលាការ ដោយគ្មានការយោគយល់។

លោក ផាត សាវុធ ប្រធានក.ប.ប ( កាំកុងត្រូល ) ខែត្រកំពត និងប្រធានមន្ទីរពាណិជ្ជកម្ម លោក ស្រី កុម្ភៈ បែរជារុញសំណួរអ្នកកាសែតឱ្យទៅសួរនៅសាលាក្រុងវិញម្ដង…។

មន្ត្រីសាខាគយ និងរដ្ឋាករ ខែត្រកំពត លោក ង៉ែត ភិនអារុណ បានបញ្ជាក់ខ្លីថា ក្រុមការងារចម្រុះបានផ្ញើរបាយការណ៍ទៅ រដ្ឋបាលក្រុងរួចរាល់ហើយ…។ ក៏ប៉ុន្តែលោកគយពុំបានបញ្ជាក់ប្រាប់ថា តើទំនិញទាំងនេះមានពន្ធ ឬក៏អត់ពន្ធ ឬក៏បង់ពន្ធមិនគ្រប់នោះទេ ?

អភិបាលរងក្រុងលោក ម៉ែន សុវណ្ណរ៉ា ក៏បានប្រាប់អ្នកកាសែតឱ្យទៅសួរនាំនៅរដ្ឋបាលខែត្រ។ ចម្លើយតបដោយគ្មានទំនួសខុសត្រូវរបស់
មន្ត្រីខាងលើនេះប្រហែលជាខ្លាចមានបញ្ហាដល់ខ្លួនដូច មន្ត្រីក.ប.ប ខែត្របាត់ដំបង ទេដឹង ?

ភាគីតំណាង៣ក្រុមហ៊ុនគឺលោក ឡេង ភិរម្យ បានអះអាងថា ក្រុមហ៊ុនរបស់លោក គឺបាននាំចូលតាមផ្លូវទឹកបង់ពន្ធគយ ត្រឹមត្រូវ។ អីវ៉ាន់
របស់លោកមានក្រុមហ៊ុនធំនៅ សហរដ្ឋអាម៉េរិក ក៏ប៉ុន្តែមានរោងចក្រផលិតនៅថៃ។

លោកបន្តទៀតថា ក្រុមហ៊ុនកំពុងតែផ្លាស់ប្ដូររោងចក្រពីថៃទៅចិនវិញ។ អីវ៉ាន់ ដែលនៅសល់កំពុងលក់នោះ ក្រុមហ៊ុន គ្រាន់តែលក់ដើម្បី
កុំឲ្យអតិថិជនភ្លេចអីវ៉ាន់របស់ក្រុមហ៊ុនតែប៉ុណ្ណោះ។ លោកក៏បានសំណោមពរដល់អ្នកប្រើប្រាស់ថា អីវ៉ាន់ដែលគាត់កាន់ចំនួន៣ក្រុមហ៊ុន
គឺាក្រុមហ៊ុនខលហ្គេត ,ក្រុមហ៊ុន protect និងក្រុមហ៊ុនម៉ូលីវ កុំយល់ច្រឡំថា ទំនិញទាំងនេះជារបស់ថៃ ? ក្រុមហ៊ុនកំពុងតែរៀបចំប្ដូរលេខកូដពីថៃទៅលេខកូដចិនវិញ។

ម្ចាស់ដេប៉ូមួយកន្លែងទៀតលោក ស៊ីន វណ្ណារិត បានបកស្រាយថា លោកមិនទាន់ដឹងចំណាត់ការយ៉ាងណាបន្តទេ។ បច្ចុប្បន្នអាជ្ញាធរគ្រាន់
តែបិទសៀលអីវ៉ាន់ដែលមានកូដថៃសិន ហើយគេឱ្យយើងធ្វើអាជីវកម្មធម្មតាលើកលែងតែឥវ៉ាន់ដែលមានកូដថៃ។

លោក វណ្ណារិត ក៏បានបន្តទៀតថា ទំនិញទាំងនេះមានដើមកំណើតពីថៃ ហើយបាននាំចូលតាម មាត់ច្រកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងមាត់ច្រកកំពង់ផ្លាយស្ទឹងហាវ ដោយប្រកាសប្រតិវេទបង់ពន្ធនៅមាត់ច្រក និងវាមិនបានស្ថិតក្នុងបញ្ជីទំនិញហាមឃាត់របស់ រាជរដ្ឋាភិ
បាល នោះទេ។

គួររំឭកថា សម្ដេចតេជោ ធ្លាប់បានព្រមាន នឹងបង្កក់ទ្រព្យសម្បត្តិមន្ត្រីណា ដែលបានគប់គិតនាំចូលទំនិញមកពីថៃ។ ជុំវិញនឹងរឿងរ៉ាវនៅ
ខែត្រកំពត កន្លងមកមានរឿងសិប្បកម្មច្រកស្ករសនៅ ស្រុកទឹកឈូ បានក្លែងបន្លំសម្បកបៅនៅពុំទាន់វែកមុខរកម្ចាស់ឃើញនៅឡើយទេ
តែបែរជាកើតមានឡើងរឿងថ្មីមួយទៀត៕

You missed

error: Content is protected !!