ខែត្រកំពត: រោងចក្រកែច្នៃផ្លែស្វាយមួយកន្លែងស្ថិតនៅ ភូមិប្រិយពី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខែត្រកំពត កំពុងជះភាយខ្លិនស្អុយ ដែលបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវដង្ហើមរបស់ប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃ។

ការបង្កភាពក្លិនស្អុយនេះ កើតឡើងដោយសារតែ រោងចក្រមិនមានកន្លែងស្តុក និងកែច្នៃកាកសំណល់ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានប
ច្ចេកទេសស្តង់ដារតាមការណែនាំរបស់ក្រសួង និងមន្ទីរជំនាញ។

ការបង្កើត ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម មួយបានត្រូវផ្អែកទៅតាម លក្ខខណ្ឌច្បាប់ជាពិសេសគឺច្បាប់ស្ដីពីសហលក្ខន្តិកៈ
ក្នុងការ បង្កើតក្រុមហ៊ុន រោងចក្រ សហគ្រាស និងសេចក្តីណែនាំ ព្រមទាំងច្បាប់ផ្សេងៗទៀតដែលមានចែង និងអនុវត្តទៅតាមក្រសួង
ស្ថាប័ននីមួយៗ។

ចម្ងល់គ្មានចម្លើយមួយបានលើកឡើងថា ហេតុអ្វីបានជារោងចក្រគ្មានស្លាកយីហោមួយនេះ បង្កើតឡើងហើយបែរជាមិនគោរពទៅតាម
ច្បាប់កម្ពុជាទៅវិញ ? មួយវិញទៀតសបញ្ជាក់ឱ្យឃើញថា ការអនុវត្តច្បាប់ផ្ទុយពីគោលការណែនាំរបស់ក្រសួងពាក់ព័ន្ធព្រមទាំងប្រសាស
ន៍របស់ ប្រមុខរាជរដ្ឋាភិបាល ថែមទៀតផង។ តើទង្វើបែបនេះនឹងត្រូវព្រមាន ឬរងទុក្ខទោសទណ្ឌបែបណា ?

ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្បែរទីតាំង និងជុំវិញរោងចក្រខាងលើបានបញ្ចេញមតិស្រដៀងៗគ្នាថា ពួកគាត់មានការស្អុយនូវ
ក្លិនមិនល្អដែលបង្កឡើងដោយកាកសំណល់នៅរបស់រោងចក្រកែច្នៃផ្លែស្វាយ។

ចំណែកលោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថាន ខែត្រកំពត បានប្រាប់អង្គភាពយើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នេះថា ក្រុមការងារ
នឹងចុះពិនិត្យដោយសហការជាមួយ អាជ្ញាធរស្រុកដើម្បីដោះស្រាយបញ្ហានេះជូន ប្រជាពលរដ្ឋ។

រីឯមន្ត្រីបរិស្ថានស្រុកលោក មាស សុម៉េត ធ្លាប់បានប្រាប់អង្គភាពយើងថា បរិស្ថានស្រុក និងមន្ទីរបរិស្ថានខែត្រ សហការជាមួយអាជ្ញាធរ
មូលដ្ឋានធ្វើកិច្ចសន្យាម្តងរួចមកហើយ…។

ចំពោះលោក ខឹម ហ៊ាង មេឃុំស្រែជាខាងជើង បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៦ ខែឧសភា នេះថា លោកបានធ្វើអន្តរាគមន៍ទាក់ទិននឹងបញ្ហា
នេះច្រើនដងមកហើយ។ រោងចក្រ មិនបានសុំច្បាប់ពីភូមិឃុំអ្វីនោះទេគឺគេសុំច្បាប់តែថ្នាក់លើប៉ុណ្ណោះ។ លោកក៏បានសំណូមពរថាសុំឲ្យ
ធ្វើការងារពីថ្នាក់ក្រោមដល់ថ្នាក់លើ ហើយសុំកុំធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់គាត់ជាពិសេសសាលារៀនដែលមានទី
តាំងនៅជិតៗនោះដូចជា សាលាបឋមសិក្សាភ្នំតូច សាលាបឋមសិក្សាខ្នាចប្រិយ ជាដើម។

ក្នុងរឿងដដែលនេះលោក ហួន សាវ៉ាញ់ នាយកសាលាបឋមសិក្សាភ្នំតូចថ្លុកថ្លុង បានបញ្ជាក់នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ថា
ពិតជាមានក្លិនស្អុយជះទៅរំខានដល់ការបង្រៀន និងរៀនសូត្ររបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅក្នុងសាលារបស់លោកពិត
ប្រាកដមែន។ លោកក៏បានរៀបចំប្រជុំគណៈកម្មការសាលារៀនដើម្បីដាក់សំណើសុំឲ្យ លោកប្រធានមន្ទីរបរិស្ថាន ខែត្រកំពត ដើម្បីធ្វើ
ការលើរឿងនេះ។

ប្រជាពលរដ្ឋឈ្មោះ ឈិន ឡុង បានលើកឡើងថា រោងចក្របានជួលឡានដើម្បីដឹកទឹកស្អុយចាក់នៅតាមផ្លូវដែលធ្វើឲ្យប៉ះពាល់ដល់សុខ
ភាពពលរដ្ឋ និងគ្រួសាររបស់គាត់យ៉ាងខ្លាំង។

ម្ចាស់រោងចក្រនេះ អង្គភាពយើងពុំទាន់អាចស្វែងរកប្រភពដើម្បីធ្វើការបកស្រាយបំភ្លឺបានទេ កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។

គួររំលឹកថា រោងចក្រកែច្នៃស្វាយនេះត្រូវបាន មន្ទីរបរិស្ថាន ខែត្រកំពត បានចុះធ្វើការណែនាំម្ដងជាពីរដងរួចមកហើយ ក៏ប៉ុន្តែហាក់មិនមាន
ប្រសិទ្ធភាពអ្វីឡើយ។ អង្គភាពយើងនៅតែរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធតាមច្បាប់ស្ដីពី របបសារព័ត៌មាន នៅកម្ពុជា៕

error: Content is protected !!