មហាសង្ក្រាន្ត
ឆ្នាំមមី អដ្ឋស័ក
ពុទ្ធសករាជ ២៥៧០ គ្រិស្កសករាជ ២០២៦ មហាសករាជ ១៩៤៨ ចុល្លសករាជ ១៣៨៨
សុភមស្ដុ ! វរមង្គលាជយាតិរេក
ព្រះពុទ្ធសករាជ ព្រះសាសនាអតិក្កន្ដា កន្លងទៅហើយបាន ២៥៦៩ ត្រឹមថ្ងៃសុក្រ ១៥កើត ខែពិសាខ លុះដល់ថ្ងៃសៅរ៍ ១រោច ខែពិសាខ
ឆ្នាំមមី អដ្ឋស័ក តទៅចូល ពុទ្ធសករាជ ២៥៧០ !
នឹងគណនា ឆ្នាំមមី ឥឡូវនេះ សង្ក្រាន្ត ចូលនៅថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្កសករាជ ២០២៦ វេលាម៉ោង
១០និង៤៨នាទីព្រឹក។ ពេលនោះព្រះអាទិត្យចេញពី មីនរាសី ទៅឋិតនៅឯ មេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្ដាលមាន ទេវធីតា មួយ
ព្រះអង្គជាមគ្គនាយិកាព្រះនាម « រាក្សសាទេវី » ជារាជបុត្រីទី៣នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ ខ្មៅ លម្អនៅ
ព្រះកាណ៌ ដោយសៀត ឈូក អភរណៈ កែវមនោរា ភក្សាហារទ្រង់ លោហិត ( ឈាម ) ព្រះហស្ដស្ដាំ ទ្រង់ធ្នូ ព្រះហស្ដឆ្វេង ទ្រង់ត្រីសូល៍ ទ្រង់គង់ឈរបើក ព្រះនេត្រ លើខ្នង មនោម័យ ( សេះ ) មគ្គពាហនៈ។ ទើបនាំអស់ ទេវបុត្រទេវធីតា ទាំងមួយសែនកោដិហោះទៅ កាន់គុហាកែវធម្មមាលី នាទីភ្នំកៃលាស ខែត្រហិមពាន្ត ជាទីតម្កល់ទុកនូវ ព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាសនាំមកដ
ង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី។ ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រទេវ
ធីតាទាំងមួយសែនកោដិចូលទៅ ស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពី បំពង់ថ្មកែវ ដែលជា មាត់គោឧសភរាជ ទាំង៧
ត្រជាក់ក្សេមក្សាន្ត ព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីលដោយសោមនស្សរីករាយគ្រប់ៗ ព្រះអង្គក្នុងភគវតីសភា
សាលាដែល ព្រះវិស្សកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបង់អពមង្គលឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្ដី ជ័យមង្គលជន្មាយុយឺន
យូរដល់ ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ។

ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០២៦ វេលាម៉ោង១០និង៤៨នាទីព្រឹក ជាថ្ងៃចូលឆ្នាំ ( វារៈមហាសង្ក្រាន្ត )។
ថ្ងៃពុធ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស ២០២៦ ជាវារៈវន័បត។
ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស ២០២៦ វេលាម៉ោង១៤និង៤០នាទី ១២វិនាទី ជាវារៈឡើងស័ក គម្រប់
ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំមមី អដ្ឋស័ក មហាសករាជ ១៩៤៨ ចុល្លសករាជ ១៣៨៨ តទៅ។
នៅក្នុងឱកាស សង្ក្រាន្តបីថ្ងៃ សូមអស់ប្រជារាស្ដ្រប្រុសស្រីផងទាំងឡាយរៀបចំ ពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលាថ្វាយព្រះ
រតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយជាចិត្តអប្រិយជាប់ដោយគំនុំគុំគួនព្យាបាទ
ឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យ
សុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ចនោះ ទេវតា នឹងឱ្យពរសព្វសាធុការលោកអ្នកនឹងមាន សិរីសួស្ដី សុភមង្គល
វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ។

រណ្ដាប់ទទួល ទេវតា ឬ ទេព្ដា
រណ្ដាប់ទទួល ទេវតា តាមទំនៀមពីបុរាណរៀងរហូតមកត្រូវរៀបរានទទួល ទេវតា នៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការ
ផ្សេងៗ។ ត្រូវរៀប ក្រាលសំពត់ពណ៌ស ឬ សំពត់តាម អម្ពរទេវធីតាក៏បាន ហើយរៀបចំនូវគ្រឿងសក្ការបូជា ទេវតា មានជាអាទិ៍
បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់
មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពានមួយគូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខរៀបដាក់ជើង
ពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ ស្រេចហើយនៅវេលាម៉ោងដែល ទេវតា ចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំ ព្រះ
នមស្សការព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួងតម្កល់ចិត្ត រំពឹងគិតទៅលើ
ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឭកលុះចប់ពិធីទទួល ទេវតា។ នៅខាងដើមរានគួរមាន ក្លោះមួយ បាំងផង។
នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ ផ្កាម្លិះភួង ពីលើគ្រប់ដង្វាយនៅលើជើងពាន និងលើបាយសី ត្រូវដោតទៀនហើយដុតបំភ្លឺ៕

