ភ្នំពេញៈ គ្រោះអគ្គិភ័យបានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ចំនួន៤នាក់ ព្រមទាំងរងរបួស៥នាក់ ហើយបានបំផ្លាញផ្ទះអស់
៣ល្វែងទៀតស្ទើរតែទាំងស្រុង ស្ថិតនៅត្រង់ចំណុច ផ្ទះលេខ ៨D-៩D ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌ
ឫស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០:២០នាទីយប់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។
ហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកពីមូលហេតុពិត។ ភាពសោកសៅនេះ វាបានខូចខាតផ្ទះអស់ចំ
នួន៣ល្វែងដែលមានទំហំ៤ម៉ែត្រគុណ និង១៦ម៉ែត្រ ស្ទើរតែទាំងស្រុង រីឯសម្ភារប្រើប្រាស់ប្រចាំថ្ងៃក៏ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែ
ទាំងស្រុង។

អ្នកប្រដាល់គុនខ្មែរ សម្បុរស្រអែមស្រល់ប្អូនប្រុស កាន់ ម៉េងហុង បានលើកឡើងថា ប្អូនប្រុសបានជួយដល់អាយុជីវិតអ្នករងគ្រោះ
អ្នកជាប់នៅក្នុងកន្លែងអគ្គិភ័យបានមនុស្ស៦នាក់។ ម៉េងហុង ជាយុវជនក្លាហានដែលបានចូលទៅជួយសង្គ្រោះមនុស្សនៅក្នុងអណ្ដាត
ភ្លើង និងផ្សែងដ៏ខ្មួលខ្មាញ់។ ជាកិច្ចតបស្នង នៃការលើកទឹកចិត្តមានសប្បុរសជនជាច្រើនបានជួយឧបត្ថម្ភគាំទ្រដល់ ម៉េងហុង ដើម្បី
យកប្រាក់ទៅព្យាបាលរបួសនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថា នៅវេលាម៉ោងជាង២:០០រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ គ្រោះអគ្គិភ័យ ត្រូវបានសមត្ថកិច្ចគ្រប់
គ្រងបានទាំងស្រុងដោយប្រើប្រាស់ រថយន្តការិយាល័យពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ ចំនួន២២គ្រឿង ដោយប្រើប្រាស់ទឹកអស់
ចំនួន១៧៦ឡាន ស្មើនឹង១០៥៦ម៉ែត្រគូប និងមានរថយន្តជំនួយប្រើប្រាស់ទឹក៨គ្រឿងថែមទៀត៕


