ព្រះសីហនុៈ នៅក្នុងសប្ដាហ៍ទី៣នៃ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានបង្ការ និងបង្ក្រាបទំនិញគេចពន្ធ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គឺចាប់បានទំនិញលោតឆ័ត្រយ៉ាងអនាធិបតេយ្យចំនួន៥០០តោនដ៏ធំសម្បើមស្មើ៣ឃ្លាំងដែលពិន័យជាប្រាក់ជាង១លានដុល្លារចូលរដ្ឋ។ បទល្មើសសេដ្ឋកិច្ចកើតមានឡើងស្ទើរពេញបន្ទុកនេះត្រូវគេរាយការណ៍ថា ផលិតផលគេចពន្ធជាច្រើនមុខ គឺបានចរាចរឆ្លងកាត់តាមច្រកការិយាល័យគយ និងរដ្ឋាករទំនប់រលក ខែត្រព្រះសីហនុ ជាដែនសមត្ថកិច្ចគ្រប់គ្រងរបស់លោក ផល សុផេន ប្រធានការិយាគយ ទើបឡើងកាន់តំណែងថ្មី បានលួចបើកដៃឱ្យឈ្មួញនាំចូលទំនិញគេចពន្ធ ជាអំពើពុករលួយធ្វើឱ្យរដ្ឋខាតប្រាក់ចំណូលពន្ធគយយ៉ាងច្រើនសន្ធឹកសន្ធាប់។

លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបទំនិញគេចពន្ធនៅទូទាំងប្រទេស ដែលគេហៅថា គយចល័ត។ ទំនិញគេចពន្ធ នៅក្នុងខែត្រព្រះសីហនុ គយចល័ត ចុះចាប់ ឬ បង្ក្រាបស្ទើរតែរៀងរាល់ថ្ងៃខែ ក៏ប៉ុន្តែនៅពាក់កណ្ដាល ខែមករា ឆ្នាំ២០២៦ គយចល័ត ចុះបង្ក្រាបទំនិញគេចពន្ធមានលក្ខណៈទ្រង់ទ្រាយធំបំផុតមួយដែលចាប់បានចំនួន៥០០តោនស្មើ៣ឃ្លាំង ហើយពិន័យជាប្រាក់ចំនួនជាង១លានដុល្លារចូលរដ្ឋ។ ផលិតផលទាំងនោះវាទំនងជារបស់ចិនមានដូចជា គ្រឿងសំណង់ គ្រឿងឧបភោគបរិភោគ ជាពិសេសស្រាថ្លៃៗ និងគ្រឿងប្រើប្រាស់ចរន្តអគ្គិសនី មកពីប្រទេសទីបី ដែលបង់ពន្ធថ្លៃ។ ទំនិញគេចពន្ធមួយចំនួនក្រុមឈ្មួញលួចបន្លំភ្នែកគយដឹកពី ភ្នំពេញ ទៅ ខែត្រព្រះសីហនុ វិញផងដែរ។

តាមប្រភពច្បាស់ការពីមន្ត្រីម្នាក់បម្រើការនៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហើបប្រាប់អង្គភាពយើងឱ្យដឹង កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ
ឆ្នាំ២០២៦ ថា ទំនិញគេចពន្ធចំនួន៣ឃ្លាំងស្មើ៥០០តោននោះ ដឹកនាំការបង្ក្រាបដោយ គយចល័ត។ វាជាទំនិញរបស់ចិនស្តុកទុកក្នុងឃ្លាំងហើយ គយចល័ត បានហៅម្ចាស់ទំនិញទៅធ្វើការផាកពិន័យបានប្រាក់ជាង១លានដុល្លារ។

ទំនិញគេចពន្ធនោះ ចរាចរឆ្លងកាត់តាមច្រកទំបន់រលក ក្រុងព្រះសីហនុ និង ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ។ វាជាអំពើគប់គិតគ្នារវាងមន្ត្រីគយតាមមាត់ច្រក និងឈ្មួញទុច្ចរិត។ ទំនិញគេចពន្ធវាជាទំនិញហែកទូ ឬ កាត់សៀលចេញ ហើយក្រុមឈ្មួញតែងតែលួចដាក់បន្លំភ្នែកគយថាជាទំនិញអ៊ឹមអូយូមកពីប្រទេសជិតខាង។ ការពិតទំនិញដែលត្រូវបង់ពន្ធថ្លៃជាផលិតផលមកពីប្រទេសទី៣ដូចជា គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ និងកុំព្យូទ័រ ជាដើម។ល។

ករណីបើកដៃឱ្យទំនិញគេចពន្ធឆ្លងកាត់តាម ច្រកទំនប់រលក ពីសំណាក់លោក ផល សុផេន មេគយនោះ ក្រុមអាជីវករ ក៏ដូចជាប្រជាពល
រដ្ឋទទូចស្នើសុំទៅលោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមមេត្តាពិនិត្យមើលការងាររបស់មេគយទំនប់រលកទើបឡើង
កាន់តំណែងថ្មីនេះផង ពីព្រោះគាត់កំពុងតែសប្បាយប្រមូលផល…។

យោងតាមអាជីវករម្នាក់បានប្រាប់ អង្គភាពយើងឱ្យដឹង កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ជាធម្មតាគ្រប់ទំនិញនាំចូលទាំងអស់
គ្រាន់តែដឹកចេញពីប្រទេសទី៣មក គយកម្ពុជា ដឹងភ្លាមតែម្ដង។ ពីព្រោះគេបានសរសេរបញ្ជាក់ដាក់គោលដៅ ឬទីកន្លែងឆ្លងកាត់ និងទី
បញ្ចប់របស់វាយ៉ាងច្បាស់លាស់។ ដូច្នេះហើយបើវាបាត់នៅត្រង់ចំណុចណាមួយនោះក៏ គយកម្ពុជា គឺបានដឹងភ្លាមៗតែម្ដង។

លោក ផល សុផេន ប្រធានការិយាល័យគយ និងរដ្ឋាករទំបន់រលក ពុំអាចសុំការបញ្ជាក់បានទេ តាមប្រព័ន្ធតេឡេក្រាម កាលពីព្រឹកថ្ងៃ
ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយគ្រាន់តែចូលមើលសារជាសំណួរតែមិននិយាយ និងមិនឆ្លើយតបអ្វីទាំងអស់…។

ក្នុងរឿងដដែលនេះលោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករ ខែត្រព្រះសីហនុ គឺជាត្រួតពិនិត្យតាមដានការអនុវត្តនៃបង់ពន្ធ។
ដូច្នេះការងារឆកល្វែងគឺលោក ហេង សំបូរ ក៏ជាអ្នកទទួលខុសត្រូវដ៏សំខាន់ម្នាក់ប្រចាំ ខែត្រព្រះសីហនុ។ ចំណែកលោក នូ ស៊ីថា ប្រ
ធាននាយកដ្ឋានបង្ការ និងបង្ក្រាបទំនិញគេចពន្ធទូទាំងប្រទេស នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គភាពយើងពុំអាចធ្វើការទំ
នាក់ទំនងសុំការបំភ្លឺបានទេក្នុងពេលតែនេះ។

គួរបញ្ជាក់ថា លោក ផល សុផេន ទើបចូលកាន់តំណែងថ្មីជា ប្រធានការិយាល័យគយ និងរដ្ឋាករទំនប់រលក អស់រយៈពេលជិត២ឆ្នាំមក
ហើយ។ លោក ផល សុផេន មកជំនួសកន្លែងលោក ណុប សំអាន ដែលជាអតីត ប្រធានការិយាល័យគយ និងរដ្ឋាករទំនប់រលក ទៅ
កាន់ការងារថ្មីជា អនុប្រធានសាខាគយ និងរដ្ឋាករ ខែត្រព្រះសីហនុ៕

 

error: Content is protected !!