កំពង់ស្ពឺៈ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាល ខែត្រកំពង់ស្ពឺ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៤១ចន្លោះ គីឡូម៉ែត្រ១៤-១៥ ស្ថិតក្នុង ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខែត្រកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម ស៊ិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខែត្រកំពង់ស្ពឺ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការឃាត់រថយន្ត សាំយ៉ុងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ ២AN-៣៧៧៥ ម្ចាស់គេចខ្លួនដឹកគ្រឿងសមុទ្រចម្រុះនាំចូលមកពីក្រៅប្រទេសគ្មានលិខិតអនុញ្ញាត និងមិនបញ្ជាក់គុណភាពសម្រាប់ការដឹកជញ្ជូនវេចខ្ចប់ខុសលក្ខណៈស្ដង់ដារក្រសួង។
លោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរងខែត្រ បានបញ្ជាក់ពីករណីឃាត់រថយន្ដដឹកគ្រឿងសមុទ្រខាងលើគឺដោយមានព័ត៌មានពីបណ្ដាញដែលផ្ដល់មក សមត្ថកិច្ចនគរបាល និងដើម្បីថែរក្សាសុខភាពចំណីអាហារពលរដ្ឋកម្ពុជាលើការបរិភោគទិញទំនិញគ្មានគុណភាពនាំឱ្យប៉ះពាល់ដល់សុខភាពងាយនឹងកើតជំងឺទៅថៃ្ងអនាគតជាក់ស្ដែងសមត្ថកិច្ចបានធ្វើការចាប់យកនូវវត្ថុតាងរួមមាន៖ រថយន្ត១គ្រឿង។ មឹកកកចំនួន២កេស។ មឹកទឹកចំនួន១៩កេស។ បង្គារចំនួន៤កេស។ ព្រុយ
ត្រីសាលម៉ុនចំនួន៤កេស និងត្រីស្ពុងចំនួន១កេស។ សរុបទាំងអស់ចំនួន៣០កេសស្មើនឹង២,៥តោន។
ទំនិញខាងលើត្រូវបាន ឯកឧត្ដម ព្រះរាជអាជ្ញា សម្រេចឱ្យសហការជាមួយ ជំនាញសាខា ក.ប.ប ខែត្រកំពង់ស្ពឺ និងជំនា ញជលផល ដើម្បីធ្វើការបំផ្លាញចោលនៅរសៀលថៃ្ងទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីលានចាក់សំរាមតាម៉ុលច្បារមន ខែត្រកំពង់ស្ពឺ។
ពលរដ្ឋបានសំណូមពរឱ្យ អាជីវករទាំងអស់មេត្ដាបញ្ឈប់ការនាំចូលនូវទំនិញមិនស្របតាមស្ដង់ដារ និងមិនមានប្រភពដើមច្បាស់លាស់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋកម្ពុជា៕

