កម្មវិធីប្រកួតបាល់ទាត់មិត្តភាព🇰🇭🇺🇸 រវាងក្រុមនាវិកនៃមូលដ្ឋានសមុទ្ររាមកម្ពុជា ប្រកួតជាមួយក្រុមនាវិកនៃនាវាសហរដ្ឋអាមេរិកUSS CINCINNATI នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លើទីលានក្នុងក្រុងព្រះសីហនុ។

កម្មវិធីប្រកួតនេះ បានទាក់ទាញចំណាប់អ្នកទស្សនាជាច្រើន រួមទាំងលោកឧត្តមនាវីទោ អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងលោកវរនាវីទោ Andrew J. Recame មេបញ្ជាការនាវាកងទ័ពជើងទឹកUSS CICINNATI។

សូមបញ្ជាក់ថា នេះជាផ្នែកមួយនៃកម្មវិធីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៥ថ្ងៃរបស់នាវាកងទ័ពជើកទឹកសហរដ្ឋអាមេរិក នៅខេត្តព្រះសីហនុ ដើម្បីបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជានិងអាមេរិក។

By admin

You missed

error: Content is protected !!