ភ្នំពេញៈ យោងតាម ផេកហ្វេសប៊ុក និងបណ្ដាញសង្គមតេឡេក្រាម ផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា
ឆ្នាំ២០២៥ នេះថា យប់មិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់ រាជរដ្ឋា
ភិបាល បន្ថែមទៀត។
រឿងក្រុមនិយមជ្រុលថៃនេះមានតែ សម្ដេចតេជោ ហ៊ុន សែន ប៉ុណ្ណោះទេដែលបានដឹងក្រយៅខូចរបស់ពួកគេ។ សម្ដេចតេ
ជោ លើកជាសារប្រាប់ទៅក្រុមនិយមជ្រុលថៃមានពីរភាសា គឺខ្មែរ និងអង់គ្លេស។ ក្នុងនោះដែរ សម្ដេចតេជោ បានលើនូវប្រាំ
មួយចំណុចសំខាន់ៗដើម្បីបញ្ជាក់ជូនជនរួមជាតិកម្ពុជា។
ដោយការអត់ទ្រាំនឹងការប្រមាថពីសំណាក់ក្រុមជ្រុលនិយមថៃនោះពុំបាននោះ សម្ដេចតេជោ បន្តទៀតថា ក្នុងករណីភាគីថៃ
មិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ ៖
ទី១. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា គឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំ
និញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។
ទី២. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃដោយខិតខំរកទីផ្សាជូនប្រជាជនទាំង
ក្នុងស្រុក និងក្រៅស្រុក។
ទី៣. បង្វែរអ្នកជំងឺដែលធ្លាប់ទៅព្យាបាលក្នុង ប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។
ទី៤. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពី ប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពល
កម្មទាំងក្នុង វិស័យឧស្សាហកម្ម ទាំងក្នុងវិស័យ កសិកម្ម និងសំណង់ រាប់សិបម៉ឺនកន្លែង។ បងប្អូនពលករ អាចចាកចេញ
មកកម្ពុជាមុនថៃបណ្តេញចេញដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។
ទី៥. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លាន
ពាន។
ទី៦. បណ្តាខែត្រនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្ថិភាព និងដោះស្រាយស្បៀងអា
ហារ ថ្នាំពេទ្យ និងសម្ភារចាំបាច់ផ្សេងទៀត។ បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើង
គ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា បានសង្កាត់ធ្ងន់ទៀតថា « ខ្ញុំសូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយម
ដូចជា បាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ចំពោះជន
ជាតិថៃ ដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជា
មួយកម្ពុជា។ ព្រោះជាទម្លាប់ រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ »៕
