ព្រះសីហនុៈ អ្នកលក់ដូរនៅមុខក្លោងទ្វារច្រកចូលទីមួយ វត្តអូរត្រេះ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ បានលើកឡើងថា រឿងរ៉ាវដែលបានកើតឡើងនៅ «មុខវត្តអូរត្រេះ» កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ថ្មីៗកន្ល ងទៅនោះគឺដើមចមបណ្ដាលមកពីពួកគាត់ដែលមិនបានស្ដាប់តាមការណែនាំរបស់ អាជ្ញាធរមូលដ្ឋាន គណ:កម្មការអាចារ្យវត្ត និងព្រះចៅអធិការវត្ត ធ្លាប់បានអប់រំណែនាំ ឬប្រាប់ពីការហាមឃាត់មិនឲ្យលក់ដូរនៅខាងមុខច្រកចូលវត្តជាញឹកញាប់។
ដូច្នេះពួកគាត់ក៍សុំការអភ័យទោសពីសំណាក់ បងប្អូន លោកយាយ លោកតា អ៊ំ ពូ មា មីង ប្រិយមិត្ត តាមបណ្ដា ញសង្គមទាំងអស់ចំពោះរឿងផ្ទុះឡើងកន្លងទៅនេះ និងសូមប្រិយមិត្តបញ្ឈប់ការចែកចាយបញ្ចេញមតិរិះគន់ព្រះសង្ឃទាំងខុសទំនងមិនបានយល់ដឹងពីការពិត។
ទាក់ទិននឹងរឿងខាងលើនេះដែរ វត្តគល់ទទឹង ហៅថា វត្តនិគ្រោធវ័ណ្ដ ដែលមានព្រះអង្គ គូ សុភាព ជាព្រះចៅ អធិការវត្ត ស្ថិតនៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺមិនអនុញ្ញាតឱ្យមាន អ្នកលក់ដូរក្នុងវត្ត ឬ ក្បែរវត្ត មិនឱ្យមានអ្នកសំទាន ចូលទៅរំខានភ្ញៀវជាដាច់។ វត្តនេះ គឺជាវត្តគំរូដ៏ល្អកម្រមាននៅកម្ពុជា។ វត្តមានឆ្មាំសន្ដិសុខ មានអ្នកបម្រើបោសសម្អាតផ្នែកអនាម័យ ដោយផ្ដល់ប្រាក់ខែជាប្រចាំ។ ដូច្នេះធ្វើឱ្យ វត្តគល់ទទឹង មានសណ្ដាប់ ធ្នាប់របៀបរៀបរយ និងមានសោភ័ណភាពល្អណាស់។ បើសិនជាយើងបានទៅ វត្តថ្វាយបង្គំព្រះឬថ្វាយបង្គំព្រះសង្ឃម្ដងហើយ គឺប្រាកដជាយើងចង់ទៅម្ដងទៀត។
គួរបញ្ជាក់ថា មានបុគ្គលមួយចំនួនដែលបានលក់ដូរនៅតាម វត្តអារាមនានា គឺតែងតែបង្កការរំខានដល់ភ្ញៀវទៅធ្វើបុណ្យទានហើយជាពិសេសបោះសំរាមចោលពាសវាលពាសកាលធ្វើឱ្យប៉ះពាល់បរិស្ថានក្នុងវត្តមិនល្អ។ ដូច្នេះព្រះសង្ឃជាអ្នកគ្រប់គ្រងវត្តមានពេលខ្លះព្រះអង្គពិបាកទទួលយកណាស់។ វត្តអារាម គឺមិនមែនជាកន្លែងទីផ្សារលក់ដូរសេរីសាធារណៈនោះទេ៕