ប្រទះឃើញក្បូនឈើចំនួន១០ក្បូនមកចតនៅច្រាំងអូរតំបន់ស.នៃព្រំដែនកម្ពុជាវៀតណាម
ដោយៈ គោព្រៃ មណ្ឌលគិរីៈ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ខេត្តមណ្ឌលគិរី កំពុងប្រញាប់ប្រញាល់ធ្វើការស៊ើបអង្កេតរកមេខ្លោង និងជនសង្ស័យពាក់ព័ន្ធនឹងករណីបង្កប់ឈើចងបណ្តែតទឹកក្រោមក្បួនក្នុងគោលបំណងយកចេញពីទឹកដីខេត្ត ភាពឦសាននៃប្រទេសកម្ពុជាឆ្ពោះទៅកាន់ ប្រទេសវៀតណាម។ ក្បួនឈើទំាងនោះត្រូវគេប្រទះឃើញនៅ ចំណុចភូមិសាស្ត្រអូរហ៊ុច ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្បូនឈើចំនួន១០ក្បូននេះវាប្រភេទឈើហ៊ុបមូលៗនៅជាប់នឹងសម្បកដែលមានទំហំធំៗ។ ប៉ុន្តែគណៈកម្មការ ចម្រុះនេះមិនទាន់បានធ្វើការវាស់វែងឱ្យដឹងអំពីចំនួនឈើពិតប្រាកដនោះទេ។ ប៉ុន្តែករណីក្បូនឈើនេះបើសិន ជា គណៈកម្មការថ្នាក់ជាតិ…
